បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសផ្អាកបាញ់គ្នា នៅចំថ្ងៃបុណ្យEasterជាមួយនឹងយោធាអ៊ុយក្រែន ដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោង ១៨៖០០នាទីម៉ោងនៅទីក្រុងមូស្គូ នៅថ្ងៃសៅរ៍ និងមានរយៈពេលរហូតដល់ពាក់ កណ្តាលអធ្រាត្រនៅថ្ងៃទី ២១ ខែមេសា។
ការប្រកាសនេះបានធ្វើឡើង ក្នុងពេលជួបជាមួយ ប្រធាន អគ្គសេនាធិការ Valery Gerasimov ក្នុងទីក្រុងមូស្គូហើយលោក Putin បានសម្តែងក្តីសង្ឃឹមថា ទីក្រុងគៀវនឹងបង្ហាញពីសុច្ឆន្ទៈ និងប្រកាន់ខ្ជាប់នូវបទឈប់បាញ់នេះ ដូចគ្នាផងដែរ។
លោកបានបន្តថា៖ទន្ទឹមនឹងនេះ កងទ័ពរបស់យើងត្រូវតែត្រៀមខ្លួន ដើម្បីឆ្លើយតបចំពោះ ការរំលោភបំពាន ឬការបង្កហេតុរបស់សត្រូវចំពោះសកម្មភាពឈ្លាន ពានណាមួយដដែល។
បន្ថែមពីនោះលោក Putin បានបញ្ជាក់ថា ប្រតិកម្មរបស់អ៊ុយក្រែន ចំពោះបទឈប់បាញ់ នឹងក្លាយជាការចង្អុលបង្ហាញ យ៉ាងច្បាស់ថាតើទីក្រុងគៀវមានឆន្ទៈដោយស្មោះ ក្នុងការចូលរួមក្នុង ការចរចាដើម្បីបញ្ចប់ជម្លោះដែរឬទេ។
លោកប្រធានាធិបតីរុស្សី បានលើកឡើងពីបទឈប់បាញ់ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលរយៈពេល៣០ថ្ងៃ ដែលឈ្មួញកណ្តាលសហរដ្ឋអាមេរិក បានយល់ ព្រមកាលពីថ្ងៃទី១៨ខែមីនា ប៉ុន្តែបានចោទប្រកាន់អ៊ុយក្រែនថា បានរំលោភវបំពានទៅលើកិច្ចព្រមព្រៀង នេះជាច្រើនដងមកហើយ៕
ប្រែសម្រួល៖ស៊ុនលី
