បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតThe Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថាចក្រភពអង់គ្លេស នឹងជំរុញការផលិតគ្រឿងផ្ទុះយ៉ាងខ្លាំងដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងពេកទៅលើសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍ គេសង្កេតឃើញមានថាកុងតឺន័រដឹកជញ្ជូននឹងត្រូវដាក់ពង្រាយនៅទូទាំងចក្រភពអង់គ្លេស ដើម្បីផលិត RDX ដែលជាគ្រឿងផ្ទុះដ៏សំខាន់ដែលប្រើក្នុងកាំភ្លើងធំទំហំ១៥៥ មីលីម៉ែត្រ និងអាវុធផ្សេងទៀតរបស់អង់គ្លេស។
ក្នុងនោះផងដែរ BAE Systems ដែលជាអ្នកផលិតតែម្នាក់គត់របស់ចក្រភពអង់គ្លេស ក៏មានគម្រោងសាងសង់រោងចក្រថ្មីចំនួន៣ កន្លែងផងដែរដើម្បីបង្កើនភាពធន់របស់ប្រព័ន្ធនេះបើយោងតាមលោក Steve Cardew នាយកអភិវឌ្ឍន៍អាជីវកម្មនៅក្រុមហ៊ុន BAE’s Maritime and Land Defense Solutions ។
លោក Cardew បានប្រាប់ក្រុមអ្នកកាសែតថា៖កន្លែងធំមួយច្បាស់ជាការគំរាមកំហែងផ្នែកសន្តិសុខដ៏ធំមួយ។ ប្រសិនបើអ្នកមានគ្រឿងបរិក្ខារដែលបែកច្រើនប្រភពនោះ វានឹងផ្តល់សុវត្ថិភាពជាង។
គួរឲ្យដឹងដែរជាធម្មតា RDX អាចផលិតបាននៅក្នុងទីតាំងរោងចក្រដែលមានបច្ចេកវិទ្យាទំនើបនិងធំដូច្នេះលោក Cardew បាននិយាយថា ម៉ូដែល container-based នឹងអាចជួយឲ្យល្បឿនផលិតកាន់តែលឿន ថោកជាង និងមានប្រសិទ្ធភាពជាងមុន ដោយអង្គភាពនីមួយៗអាចផលិតបានរហូតដល់១០០តោនក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ ស៊ុនលី
