ព័ត៌មានអន្តរជាតិ

លោក Donald Trump ប្តូរចិត្ត លែងបណ្តេញប្រធាន ធនាគារកណ្តាល ចេញពីតំណែង

AFP

បរទេស៖ ប្រធានាធិបតី អាមេរិក លោក Donald Trump បាននិយាយ នៅថ្ងៃអង្គារថា លោកមិនមានគម្រោង បណ្តេញប្រធានធនាគារ កណ្តាល Federal Reserve លោក Jerome Powell ចេញពីតំណែងនោះទេ ប៉ុន្មានថ្ងៃបន្ទាប់ពីការថ្លែង របស់លោកថា លោកចង់បញ្ចប់តំណែង ប្រធានធនាគារកណ្តាលអាមេរិក ដែលបណ្តាល ឱ្យភាគហ៊ុនទីផ្សារធ្លាក់ចុះ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគ្មានចេតនាបណ្តេញគាត់ទេ” ។

ប្រធានាធិបតីអាមេរិកពីមុនបាននិយាយផ្ទុយពីនេះ ខណៈដែលលោកបាននិយាយថា លោកអាចបណ្តេញលោក Powell ប្រសិនបើលោកចង់ ដោយមានការ ខកចិត្តដោយ ធនាគារកណ្តាល បានដាក់ការផ្អាកលើការ កាត់បន្ថយអត្រា ការប្រាក់រយៈពេលខ្លី។ លោក Powell បាននិយាយថា ពន្ធគយរបស់លោក Trump កំពុងបង្កើតភាពមិនប្រាកដប្រជា អំពីកំណើនយឺត និងសម្ពាធអតិផរណា កាន់តែខ្ពស់ ខណៈដែលលោក ប្រធានាធិបតីនៅតែថា ការព្រួយបារម្ភអំពីអតិផរណាគឺពិតជាមិនមាននោះទេ។

លោក Trump បាននិយាយថា តម្លៃថាមពល និងគ្រឿងទេសកំពុងធ្លាក់ចុះ ដូច្នេះ ធនាគារកណ្តាល គួរតែកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួន ពីព្រោះអតិផរណាមិនមែន ជាការគំរាមកំហែង ដល់សេដ្ឋកិច្ច សហរដ្ឋអាមេរិកទៀតទេ។ សុន្ទរកថា របស់លោកបានបង្ហាញថា លោកនៅតែគ្រោងនឹងប្រើវេទិកា សម្លុតដើម្បីដាក់សម្ពាធលើធនាគារកណ្តាល របស់សហរដ្ឋអាមេរិកដែលប្តេជ្ញា ទប់ទល់នឹងសម្ពាធនយោបាយ ដែលជាផ្នែក នៃអាណត្តិរបស់ខ្លួន ដើម្បីធ្វើស្ថិរភាពតម្លៃ និងបង្កើនការងារ៕
ប្រែប្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top