បរទេស៖ ប៉ូលិសឥណ្ឌា បាននិយាយថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់អ្នកទេសចរយ៉ាងហោចណាស់ ២៦ នាក់កាលពីថ្ងៃអង្គារនៅឯរមណីយដ្ឋានមួយក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។ ប៉ូលីសបាននិយាយនៅក្នុងអ្វីដែលហាក់ដូចជាការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងជម្លោះក្នុងតំបន់ដែលអ្នកទេសចរភាគសម្រាលលំហែរ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលីសបានស្តីបន្ទោសពួកសកម្មប្រយុទ្ធដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាចំពោះការវាយប្រហារនៅវាលស្មៅ Baisaran ដែលមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ពីទីក្រុងរមណីយដ្ឋាន Pahalgam ក្នុងតំបន់ជម្លោះ។ យោងតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ពីររូបបាននិយាយថា មានមនុស្សច្រើននាក់បានរងរបួស ហើយភាគច្រើននៃពួកគេរបួសធ្ងន់។
លោក Omar Abdullah មន្ត្រីជាប់ឆ្នោតកំពូលប្រចាំតំបន់ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ការវាយប្រហារនេះមានទំហំធំជាងអ្វីដែលយើងបានឃើញ សំដៅទៅលើជនស៊ីវិលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ”។
មន្ត្រីទាំងពីររូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងការរក្សាគោលនយោបាយនាយកដ្ឋាន បាននិយាយថា ក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់បួននាក់បានបាញ់ទៅលើអ្នកទេសចររាប់សិបនាក់ពីចម្ងាយជិត។ ពួកគេបាននិយាយថា អ្នកទេសចរដែលបានស្លាប់ភាគច្រើនជាជនជាតិឥណ្ឌា ។
យ៉ាងហោចណាស់សាកសពចំនួន ២៤ ត្រូវបានប្រមូលបន្ទាប់ពីការវាយប្រហារ ហើយមនុស្ស ២ នាក់បានស្លាប់ខណៈពេលដែលត្រូវបានបញ្ជូនទៅព្យាបាល។ មិនមានការអះអាងពីការទទួលខុសត្រូវភ្លាមៗនោះទេ។ ប៉ូលីស និងទាហានកំពុងស្វែងរកអ្នកវាយប្រហារ៕
ប្រែសម្រួលៈ ណៃ តុលា
