ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជាក់ពីការបើកចំហ ចំពោះដំណោះស្រាយការទូត ចំពោះវិបត្តិអ៊ុយក្រែន

Xinhua

ម៉ូស្គូ៖ អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បាឲ្យដឹងថា ប្រទេសរុស្ស៊ី នៅតែបើកចំហរ ក្នុងការស្វែងរកដំណោះស្រាយការទូត ចំពោះជម្លោះអ៊ុយក្រែន ។ លោក Peskov បានបញ្ជាក់ថា ទីក្រុងមូស្គូ បើកទូលាយក្នុង ការស្វែងរកដំណោះស្រាយការទូត ចំពោះវិបត្តិនេះ ប៉ុន្តែបានបដិសេធមិន ផ្តល់ពេលវេលាជាក់លាក់ណាមួយឡើយ។

នៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្តែងក្តីសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើកិច្ចព្រមព្រៀងមួយក្នុងសប្តាហ៍នេះ។

លោក Peskov បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែង និងការងារបន្ត ដែលមានបំណងស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ចំពោះជម្លោះត្រូវតែធ្វើឡើងជាលក្ខណៈឯកជន ដោយប្រយ័ត្នប្រយែងពីការលេចធ្លាយព័ត៌មាន នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា “ប្រធានាធិបតីពូទីន និងភាគីរុស្ស៊ីនៅតែបើកចំហរ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយកំពុងបន្តធ្វើការ ជាមួយភាគីអាមេរិក” ដោយបន្ថែមថា ទីក្រុងម៉ូស្គូ សង្ឃឹមថាកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តនឹងនាំមកនូវលទ្ធផល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top