ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំងលើកឡើងថាអឺរ៉ុប ចង់បានសង្គ្រាមជាជាងការចរចាគ្នា

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាសហភាពអឺរ៉ុបឬ EU បាននឹងកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន ដោយធ្វើការជំនួសវិញ ដើម្បីអូសបន្លាយស្ថានការណ៍នេះ។

លោក​បាន​ថ្លែង​ដូច្នេះ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​បារាំង Le Point កាល​ពី​ថ្ងៃ​ពុធ។យោងតាមលោក Peskov សហភាពអឺរ៉ុបបានបង្ហាញយ៉ាងច្បាស់ថាខ្លួនខ្វះឯករាជ្យ ហើយវាហាក់ដូចជា ទ្វីបទាំងមូល កំពុងធ្វើការសម្រាប់រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក Joe Biden បន្ទាប់ពីជម្លោះអ៊ុយក្រែនបានកើនឡើងក្នុងឆ្នាំ២០២២។

លោក Peskov បាននិយាយថា អ្វីៗបានផ្លាស់ប្តូរបន្ទាប់ពីលោក Donald Trump បានវិលត្រឡប់មកសេតវិមានវិញក្នុងខែមករា ហើយលោក Peskov បាននិយាយថា ឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោនកំពុងនិយាយអំពីសន្តិភាព ខណៈដែល ប្រជាជនអឺរ៉ុបនិយាយអំពីសង្រ្គាមតែប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានបើកកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនលើកក្នុងឆ្នាំនេះ ដែលផ្តោតលើការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព។

ប៉ុន្តែយ៉ាងណាក្តីទន្ទឹមនឹងនោះ ជំហររបស់ EU ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ធ្វើឱ្យប៉ះពាល់ដល់ឱកាសនៃការឈានទៅរកការទម្លាយរកច្រកសន្តិភាពហើយ ប្រមុខការពារជាតិអឺរ៉ុបខាងលិច ដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង បានជួបប្រជុំគ្នាក្នុងខែនេះ ដើម្បីពិភាក្សាអំពីការដាក់ពង្រាយកម្លាំង ដែលដើម្បីធានា ទៅកាន់អ៊ុយក្រែន ទោះបីជាមានការព្រមានពីទីក្រុងម៉ូស្គូក៏ដោយ៕

ប្រែសម្រួល៖ ស៊ុនលី

To Top