ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែខិតខំប្រឹងប្រែងជាក់ស្តែងសម្រាប់ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ជាជាងការជំរុញឱ្យបណ្តាប្រទេសនៅអាមេរិកឡាទីនជ្រើសរើសភាគី។
អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតបទៅនឹងសំណួរ ស្តីពីការអត្ថាធិប្បាយថ្មីៗរបស់មន្ត្រីអាមេរិក ដែលស្នើថាប្រទេសនៅអាមេរិកឡាទីន គួរតែជ្រើសរើសភាគីរវាងសហរដ្ឋអាមេរិក និងចិន។
លោកបានលើកឡើងថា បណ្តាប្រទេសនៅអាមេរិកឡាទីន និងការាបៀន គឺជាប្រទេសអធិបតេយ្យភាពឯករាជ្យ ដោយបន្ថែមថា ប្រទេសផ្សេងទៀតមិនមានជំហរប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើនោះទេ នៅតែមិនសូវមានការបង្ខិតបង្ខំ និងគំរាមកំហែងពួកគេជាសាធារណៈ ឬឯកជន។
លោកបានបន្ដថា “ប្រទេសចិន តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សមភាព ផលប្រយោជន៍ទៅវិញទៅមក បើកចំហ បរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៅក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពរបស់ខ្លួនជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន និងការាបៀន។
លោកបានបន្ថែមថា ការប្រឈមមុខដាក់គ្នាក្នុងប្លុកដំណើរការផ្ទុយទៅនឹងនិន្នាការនៃប្រវត្តិសាស្ត្រ និងការអភិវឌ្ឍន៍ ហើយនឹងត្រូវវិនាសនឹងបរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមទៀតថា “យើងផ្តល់ដំបូន្មានដល់សហរដ្ឋអាមេរិកថា ជាជាងចំណាយពេលវេលាដើម្បីជំរុញឱ្យបណ្តាប្រទេសនៅអាមេរិកឡាទីនជ្រើសរើសភាគី វាគួរតែធ្វើការខិតខំប្រឹងប្រែងជាក់ស្តែងដែលអំណោយផលដល់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់”៕
ប្រែសម្រួល ឈូក បូរ៉ា
