បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីផ្លូវដែកប៉ាគីស្ថាន លោក Hanif Abbasi បានគំរាមឥណ្ឌាជាមួយនឹងការវាយ ប្រហារនុយក្លេអ៊ែរ ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងប្រទេសជិតខាង ហើយក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់ពីការវាយប្រហារ ភេរវកម្មនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃអង្គារដែលបានបណ្តាលឱ្យអ្នកទេសចរ ២៦ នាក់បាត់បង់ជិវិត ។
នៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យ លោក Abbasi បានរំលឹកប្រទេសឥណ្ឌាថា ប៉ាគីស្ថានមានមីស៊ីលជាច្រើន និងក្បាលគ្រាប់ នុយក្លេអ៊ែរចំនួន១៣០គ្រាប់ ហើយ ដែល មិនមែនសម្រាប់ដាក់តាំងបង្ហាញនោះឡើយ។
បន្ថែមពីនោះផងដែរមន្ត្រីរូបនេះ បាននិយាយថា ៖ គ្មាននរណាម្នាក់ដឹងថា យើងដាក់អាវុធនុយក្លេអ៊ែរ របស់យើងនៅទីណានៅទូទាំងប្រទេសនោះទេ។
ដោយអត្ថាធិប្បាយលើការសម្រេចចិត្ត របស់ទីក្រុងញូវដែលីកាលពីថ្ងៃពុធ ក្នុងការផ្អាកជាឯកតោភាគីនូវសន្ធិសញ្ញាចែក រំលែកទឹកសំខាន់ Indus លោក Abbasi បានចោទប្រកាន់ថា ៖ ប្រសិនបើពួកគេបញ្ឈប់ការផ្គត់ផ្គង់ទឹក ដល់ពួកយើង នោះពួកគេគួរតែត្រៀមខ្លួន សម្រាប់សង្រ្គាម ដោយបន្លឺឡើង នូវសេចក្តីថ្លែងការណ៍ ពីមុនរបស់មន្ត្រីប៉ាគីស្ថាន ។
ផ្ទុយទៅវិញ ប្រទេសឥណ្ឌាបានអះអាង កាលពីដើមសប្តាហ៍នេះថា ការផ្អាកនេះនឹងនៅដដែល រហូតដល់ប្រទេសប៉ាគីស្ថាន គួរឱ្យជឿជាក់ និងមិនអាចដកហូតបាននូវការគាំទ្រ របស់ខ្លួនចំពោះអំពើភេរវកម្មឆ្លងព្រំដែន ។
គួរឲ្យដឹងដែរថា កន្លងមករដ្ឋាភិបាលទីក្រុងញូវដែលី មិនធ្លាប់បានផ្អាកសន្ធិសញ្ញា ដែលគ្រប់គ្រងប្រព័ន្ធទន្លេដែលប៉ះពាល់ ដល់ជីវិតមនុស្សរាប់លាននាក់ក្នុងប្រទេសទាំងពីរ ៕
ប្រែសម្រួល៖ស៊ុនលី
