បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ឥឡូវនេះលោកកំពុងដំណើរការគ្រប់គ្រងមិនត្រឹមតែប្រទេសរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល និងកំពុង រីករាយ ជាមួយនឹងអាណត្តិប្រធានាធិបតីទីពីររបស់គាត់នេះខ្លាំងណាស់។
លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយ The Atlantic ក្នុងឳកាសធ្វើការកត់សម្គាល់រយៈពេល១០០ថ្ងៃ ដំបូងរបស់គាត់នៅក្នុងតំណែង។
លោក Trump បានចែករំលែកបទពិសោធន៍របស់គាត់ជាមួយទស្សនាវដ្ដី ដោយបញ្ជាក់ថា លោកបានធ្វើដំណើរទៅបានវែងឆ្ងាយជាងពេលដែលលោកកាន់តំណែងជាប្រធានាធិបតីទីមួយ។
លោកបានបញ្ជាក់បែបនេះថា៖លើកទីមួយ ខ្ញុំមានរឿងពីរដែលត្រូវធ្វើ គឺគ្រប់គ្រងប្រទេស ហើយរស់រានមានជីវិត និងការដោះស្រាយជាមួយនឹងជនខិលខូចទាំងអស់នេះ។ ដោយឡែកនៅលើកទីពីរនេះ ខ្ញុំគ្រប់គ្រងទាំងប្រទេសរបស់យោង និងទាំងពិភពលោកផង។
បន្ថែមពីនោះដោយបានសាកសួរទៅលើគណនីរបស់បុគ្គលដែលជិតស្និទ្ធនឹងរដ្ឋបាលសហរដ្ឋអាមេរិក ដែលបានប្រាប់ទស្សនាវដ្តីថា ប្រធានាធិបតីហាក់ដូចជាមានការត្រេកអរជាខ្លាំង ហើយមាន ការងឿងឆ្ងល់ក្នុងក្រសែភ្នែករបស់គាត់Trump ដែលអាចបញ្ជាក់ថា នោះជារឿង ដែលគាត់ចូលចិត្តធ្វើ វាជាខ្លាំង៕
ប្រែសម្រួល៖ស៊ុនលី
