ព័ត៌មានអន្តរជាតិ

លោក Trump ផ្តល់ជូនក្រុមហ៊ុន ផលិតរថយន្តមួយចំនួន លើការបន្ធូរបន្ថយពន្ធ ២៥ភាគរយ  បន្ទាប់ពីមានការព្រួយបារម្ភថា អាចប៉ះពាល់ដល់ រោងចក្រនៅអាមេរិក

Xinhua

បរទេស៖ សេតវិមានបាននិយាយថា ប្រធានាធិបតី Donald Trump នឹងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិនៅថ្ងៃអង្គារ ដើម្បីបន្ធូរបន្ថយពន្ធមួយចំនួន 25% របស់លោកលើរថយន្ត និងគ្រឿង បន្លាស់រថយន្ត ដែលជាការបញ្ច្រាស់យ៉ាងសំខាន់ នៅពេលដែលពន្ធនាំចូល គឺបានគំរាមកំហែង ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ផលិតក្នុងស្រុក ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត និងការវិភាគឯករាជ្យបានបង្ហាញថា ពន្ធគយអាចបង្កើនតម្លៃ កាត់បន្ថយការលក់ និងធ្វើឱ្យផលិតកម្មសហរដ្ឋអាមេរិកមានការប្រកួតប្រជែង តិចជាងនៅទូទាំងពិភពលោក។ លោក Trump បានបង្ហាញពីការផ្លាស់ប្តូរនេះថា ជាស្ពានដែលឱ្យក្រុមហ៊ុន ផលិតរថយន្តផ្លាស់ប្តូរផលិតកម្ម កាន់តែច្រើនទៅ កាន់សហរដ្ឋអាមេរិក។

លោក Trump បានប្រាប់អ្នកយកព័ត៌មានថា “យើងគ្រាន់តែចង់ជួយពួកគេក្នុងអំឡុង ពេលការផ្លាស់ប្តូរតិចតួចនេះ រយៈពេលខ្លី” ។ «យើង​មិន​ចង់​ដាក់​ទោស​ពួក​គេ​នោះទេ ។»

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាមេរិក លោក Scott Bessent ដែលបាននិយាយនៅមុននេះបន្តិចក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាននៅថ្ងៃអង្គារ បាននិយាយថា គោលដៅគឺដើម្បីធ្វើ ឱ្យក្រុមហ៊ុនផលិតរថយន្តបង្កើត ការងារផលិតក្នុងស្រុកកាន់តែច្រើន។

លោក Bessent បាននិយាយថា “លោកប្រធានាធិបតី Trump បានជួបជាមួយក្រុមហ៊ុន ផលិតរថយន្តក្នុងស្រុក និងបរទេស ហើយលោកបានប្តេជ្ញាចិត្ត ក្នុងការនាំយកការផលិតរថយន្ត ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ” ។ “ដូច្នេះយើងចង់ផ្តល់ឱ្យក្រុមហ៊ុន ផលិតរថយន្តនូវផ្លូវមួយដើម្បីធ្វើវា យ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងបង្កើតការងារឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន” ។

រដ្ឋបាលអាមេរិក នឹងផ្តល់ជូនក្រុមហ៊ុនផលិតរថយន្ត ដែលបញ្ចប់យានយន្តរបស់ពួកគេ ក្នុងស្រុកនូវការបញ្ចុះតម្លៃ 15% នៅឆ្នាំនេះ ដោយទូទាត់ថ្លៃដើមពន្ធ។ មន្ត្រីក្រសួងពាណិជ្ជកម្មជាន់ខ្ពស់មួយរូបបាននិយាយនៅលើការហៅទូរស័ព្ទ ជាមួយអ្នកយកព័ត៌មានថា ការបញ្ចុះតម្លៃនោះនឹងមានចំនួន 10% នៅឆ្នាំទីពីរ ដែលផ្តល់ឱ្យក្រុមហ៊ុនផលិតរថយន្តនូវពេលវេលាមួយចំនួនដើម្បីផ្លាស់ប្តូរ ទីតាំងការផលិតគ្រឿងបន្លាស់នៅខាងក្រៅប្រទេសទៅកាន់សហរដ្ឋអាមេរិក។ ការបញ្ចុះតម្លៃនេះនឹងមានសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងបរទេសដែលមានរោងចក្រ ផលិតរថយន្តនៅសហរដ្ឋអាមេរិក៕
ប្រែប្រួលៈ ណៃ តុលា

To Top