ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក បញ្ឈប់ការគំរាមកំហែង និងសម្ពាធ សម្រាប់ការចរចាលើបញ្ហាពន្ធគយ

xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិកចង់ដោះស្រាយបញ្ហាទាក់ទងនឹងពន្ធតាមរយៈការសន្ទនា និងការចរចា វាគួរតែបញ្ឈប់ការគំរាមកំហែង និងសម្ពាធរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Guo បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent លើបញ្ហាពន្ធគយជាមួយប្រទេសចិន។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលោក Bessent បានឲ្យដឹងថា “ខ្ញុំជឿថាវាអាស្រ័យលើប្រទេសចិន ក្នុងការបន្ថយការកើនឡើងពីព្រោះពួកគេលក់ឱ្យយើង ៥ ដងច្រើនជាងយើងលក់ឱ្យពួកគេ” ។

លោកបានលើកឡើងថា សង្រ្គាមពន្ធគយ ត្រូវបានផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក ហើយបានបន្ថែមថា សហរដ្ឋអាមេរិក គួរតែស្វែងរកការសន្ទនាដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក ជាជាងការគំរាមកំហែង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top