បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ប្រទេសដែលបន្តទិញប្រេង ឬផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់ នឹងប្រឈមមុខនឹងទណ្ឌកម្ម បន្ទាប់បន្សំទៀត ពីសំណាក់សហរដ្ឋអាមេរិក។
ចំណាត់ការនេះកើតឡើងខណៈដែលក្រុងវ៉ាស៊ីនតោន និង ក្រុងតេហរ៉ង់ បាននិងកំពុងពិភាក្សាគ្នា អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយសាធារណៈរដ្ឋឥស្លាម ត្រូវបានគេរាយការណ៍ថា សុខចិត្តមិនសម្រេច តាមកម្មវិធីយោធាជាថ្នូរនឹង ការបន្ធូរបន្ថយទណ្ឌកម្មទេ។
លោក Trump បានសរសេរ នៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃព្រហស្បតិ៍ថា ៖អ្នកណាម្នាក់ ដែលត្រូវបានគេរកឃើញថាកំពុងធ្វើពាណិជ្ជកម្ម ប្រេងជាមួយអ៊ីរ៉ង់ នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើទេ នោះទេហើយរាល់ការទិញប្រេងអ៊ីរ៉ង់ ឬផលិតផលគីមីឥន្ធនៈទាំងអស់ ត្រូវតែបញ្ឈប់ឥឡូវនេះ។
ការប្រកាសនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រសួងការបរទេស សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុនចំនួន៧ ដែលខ្លួនបាននិយាយថា មានជាប់ពាក់ព័ន្ធក្នុងការជួញដូរខុសច្បាប់ នៃផលិតផលប្រេង និងគីមីឥន្ធនៈរបស់អ៊ីរ៉ង់ ។ បញ្ជីនេះរួមមានអង្គភាពចំនួនប្រាំ ដែលមានមូលដ្ឋាននៅ ក្នុងប្រទេសអារ៉ាប់រួម ព្រមទាំងក្រុមហ៊ុនតួគីមួយ និងក្រុមហ៊ុនអ៊ីរ៉ង់មួយ ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេស បានចោទប្រកាន់ទីក្រុងតេហរ៉ង់ ពីបទបង្កជម្លោះនៅមជ្ឈិមបូព៌ា ជំរុញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងគាំទ្រ ដៃគូភេរវករ និងការធ្វើសង្គ្រាមបែបកូនកាត់ ឬប្រូកស៊ីហើយប៉ុន្តែយ៉ាងណាក្តី រតនាគារសហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយលើការវិវឌ្ឍន៍ ចុងក្រោយបំផុត ឬប្រកាសពីការរឹតបន្តឹងថ្មីណាមួយឡើយ៕
ប្រែសម្រួល៖ស៊ុនលី
