តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា កិច្ចចរចានុយក្លេអ៊ែរ ដោយប្រយោលលើកទី៤ ជាមួយសហរដ្ឋអាមេរិក ដែលគ្រោង ធ្វើនៅថ្ងៃសៅរ៍ នៅទីក្រុងរ៉ូម ត្រូវបានពន្យារពេល តាមសំណើរបស់អ្នកសម្របសម្រួលអូម៉ង់។
លោកបានធ្វើសេចក្តី ប្រកាសនៅក្នុងសុន្ទរកថា ទៅកាន់អ្នកសារព័ត៌មានដោយ បន្ថែមថាកាលបរិច្ឆេទថ្មីនឹង ត្រូវប្រកាសនៅពេលក្រោយ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួង។
លោក Baghaei បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការប្រើប្រាស់ការទូត ដើម្បីការពារផលប្រយោជន៍ “ស្របច្បាប់ និងស្របច្បាប់” របស់ប្រទេសជាតិ និងដើម្បីបញ្ចប់ការដាក់ទណ្ឌកម្ម និងសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា “ចាប់តាំងពីចូល ដល់កិច្ចចរចាដោយសុច្ឆន្ទៈ គណៈប្រតិភូអ៊ីរ៉ង់ បានពិភាក្សាអំពី ក្របខ័ណ្ឌជាក់លាក់ ដោយផ្អែកលើគោលជំហរ របស់ប្រទេសក្រោមច្បាប់ អន្តរជាតិទាក់ទងនឹងការ ប្រើប្រាស់ថាមពល នុយក្លេអ៊ែរដោយសន្តិវិធី និង ការបញ្ចប់ទណ្ឌកម្មខុសច្បាប់ ដោយបង្ហាញពីភាពធ្ងន់ធ្ងរ របស់ខ្លួននៅក្នុងកិច្ចពិភាក្សា តម្រង់ទិសលទ្ធផល សំដៅសម្រេចបាន នូវកិច្ចព្រមព្រៀងត្រឹមត្រូវ សមហេតុផល និងនិរន្តរភាព”៕
ប្រែសម្រួល ឈូក បូរ៉ា
