ព័ត៌មានអន្តរជាតិ

ពន្ធ​គយរបស់អាមេរិក អាច​កំណើន​សេដ្ឋកិច្ច​ហូឡង់ មានភាពយឺតយ៉ាវ

xinhua

ហូឡង់៖ ការិយាល័យវិភាគគោល នយោបាយសេដ្ឋកិច្ចរបស់ប្រទេសហូឡង់ (CPB) បានព្យាករណ៍ឲ្យដឹងថា កំណើនសេដ្ឋកិច្ច របស់ប្រទេស ហូឡង់ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះទាបក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ប្រសិនបើប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បន្តការដំឡើងពន្ធនាំចូល នោះការិយាល័យវិភាគ គោលនយោបាយ សេដ្ឋកិច្ចរបស់ប្រទេសហូឡង់ (CPB) បានព្យាករណ៍កាលពីថ្ងៃព្រហស្បតិ៍។

ការសិក្សារបស់ CPB ដែលបានពិនិត្យមើលផលប៉ះពាល់នៃពន្ធលើសេដ្ឋកិច្ចរបស់ប្រទេសហូឡង់ បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងមាន 1១.៥ ភាគរយនៅឆ្នាំ២០២៥ ធ្លាក់ចុះពីការព្យាករពីមុន ១.៩ ភាគរយ និងត្រឹមតែ ០.៩ ភាគរយក្នុងឆ្នាំ២០២៦ ជំនួសឱ្យការប៉ាន់ប្រមាណមុន ១.៥ភាគរយ ប្រសិនបើពន្ធនៅនឹងកន្លែង។

CPB បានឲ្យដឹងថា “ពន្ធនាំចូលដែលបានប្រកាសដោយរដ្ឋបាលលោក ត្រាំ នៅថ្ងៃទី២ ខែមេសាបង្កើនតម្លៃពាណិជ្ជកម្ម និងបង្កឱ្យមានភាពមិនប្រាកដប្រជាសេដ្ឋកិច្ចធំ ជាលទ្ធផល ការវិនិយោគ និងការនាំចេញនឹងធ្លាក់ចុះ ដែលនាំឱ្យកំណើន GDP ធ្លាក់ចុះ”។

ការវិភាគរបស់ CPB បានផ្តោតលើផលប៉ះពាល់ នៃពន្ធឯកតោភាគី ២០ ភាគរយ របស់សហរដ្ឋអាមេរិក លើទំនិញ របស់សហភាពអឺរ៉ុបដែលបានប្រកាសកាលពីថ្ងៃទី២ ខែមេសា ប៉ុន្តែក្រោយមកត្រូវបានផ្អាក។  ការសិក្សាក៏បានពិចារណាផងដែរ នូវសេណារីយ៉ូ ដែលប្រទេស ដែលរងផលប៉ះពាល់ ឆ្លើយតបជាមួយនឹងពន្ធសងសឹក ដែលមានតម្លៃស្មើ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top