ព័ត៌មានអន្តរជាតិ

អឺរ៉ុបនឹងទាញយកប្រាក់មួយចំនួនចេញពីទ្រព្យសម្បត្តិបង្កករបស់រុស្សី ទៅធ្វើសំណងឲ្យក្រុមហ៊ុនលោកខាងលិចមួយចំនួន

xinhua

បរទេស៖ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃសុក្រថា ការិយាល័យបោសសម្អាតដែលមានមូលដ្ឋាននៅបែលហ្ស៊ិកឬហៅកាត់ថា Euroclear បានធ្វើការកំណត់ចែកចាយឡើងវិញលុយប្រហែល៣ពាន់លានអឺរ៉ូ៣,៤ពាន់លានដុល្លារនៃមូលនិធិនិងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកចាប់តាំងពីជម្លោះ។

កញ្ចប់ប្រាក់នេះត្រូវបានគេរាយការណ៍ថានឹងត្រូវបានប្រើដើម្បីផ្តល់សំណងដល់បណ្តាក្រុមហ៊ុននិងអ្នកវិនិយោគិនលោកខាងលិចដែលទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានជាប់គាំងនៅក្នុងប្រទេសរុស្ស៊ី។

ប្រភពដដែលបានសរសេរទៀតថាវិមានក្រឹមឡាំងបានព្រមានម្តងហើយម្តងទៀតថា ការធ្វើដូច្នេះនឹងស្មើនឹង អំពើចោរកម្ម ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។

គួរឲ្យដឹងដែរថារដ្ឋលោកខាងលិចមួយចំនួនបានបង្កកមូលនិធិអធិបតេយ្យភាព និងឯកជនដែលមានតម្លៃប្រមាណ២៦៤ពាន់លានអឺរ៉ូរបស់រុស្ស៊ី បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

ក្នុងនោះប្រហែលជា ២០០ពាន់លានអឺរ៉ូបច្ចុប្បន្នត្រូវបានកាន់កាប់ដោយ Euroclearហើយទ្រព្យសកម្មបានបង្កើតការប្រាក់រាប់ពាន់លានរួចហើយដែលក្នុងនោះមាន១,៥៥ ពាន់លានអឺរ៉ូត្រូវបានផ្ទេរទៅអ៊ុយក្រែនក្នុងខែកក្កដាឆ្នាំ២០២៤៕

ប្រែសម្រួល៖ ស៊ុនលី

To Top