ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី វាយប្រហារបណ្តេញ និងបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក របស់អ៊ុយក្រែន សរុប ១២១ គ្រឿង នៅតំបន់គ្រីមៀ

RT News

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យោធារុស្ស៊ី បានវាយប្រហារបណ្តេញ ជាបន្តបន្ទាប់លើយន្តហោះគ្មាន មនុស្សបើក របស់អ៊ុយក្រែន ក្នុងពេលយប់កាលពីថ្ងៃព្រហស្បតិ៍ ដោយបាន បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (UAV) សរុបចំនួន ១២១ គ្រឿង ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រ ក្រុមមន្ត្រី បានរាយការណ៍ថា មិនមានការខូចខាត ដល់ទីក្រុងកំពង់ផែ Sevastopol ដែលជាកន្លែង របស់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាម សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ភាគច្រើននៃយន្តហោះ គ្មានមនុស្សបើកសរុបចំនួន ៨៩ គ្រឿងត្រូវបានស្ទាក់ ចាប់បាននៅតំបន់ Crimea និង ២៣ គ្រឿងទៀតនៅលើសមុទ្រខ្មៅ។

នៅប្រទេសរុស្ស៊ីដីគោក យន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿង ត្រូវបានទម្លាក់ពីលើតំបន់ Krasnodar, ២គ្រឿងនៅលើតំបន់ Oryol, ១គ្រឿង នៅលើតំបន់ Bryansk និង១គ្រឿងនៅលើតំបន់ Belgorod ។ ដ្រូនមួយទៀត ត្រូវបានស្ទាក់ចាប់ នៅលើសមុទ្រ Azov ។

លោក Mikhail Razvozhayev អភិបាលក្រុង Sevastopol បានរាយការណ៍ពី “ការវាយប្រហាររួមគ្នាដ៏ធំ” លើទីក្រុង ដែលគាត់បាននិយាយថា ត្រូវបានកម្ចាត់ដោយកងនាវា និងកងកម្លាំងការពារដែន អាកាសក្នុងតំបន់ ។ លោក​បាន​បន្ថែម​ថា​មិន​មាន​ការ​ខូច​ខាត​ណា​ មួយ​ត្រូវ​បាន​ធ្វើ​ នៅ​ក្នុង​ទីក្រុង​ឡើយ ហើយ​សេវា​សង្គ្រោះ​ បន្ទាន់​ទាំង​អស់​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​៕
ប្រែប្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top