ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា មីស៊ីលចំនួនប្រាំបីដែលផ្គត់ផ្គង់ដោយលោកខាងលិច ត្រូវបានបាញ់ទម្លាក់លើសមុទ្រខ្មៅ

RT News

បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា កងការពារប្រឆាំងយន្តហោះរបស់រុស្ស៊ី បានវាយប្រហារបណ្តេញនៃលុកការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែន ដោយបានបាញ់ទម្លាក់មីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិចចំនួនប្រាំបី និងយន្តហោះគ្មានមនុស្សបើកចំនួន ១៧០ គ្រឿង ដែលឆ្លងកាត់តំបន់មួយចំនួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ Telegram គឺការការពារដែនអាកាសរបស់រុស្ស៊ីបានបំផ្លាញមីស៊ីលនាវាចម្បាំង Franco-British Storm Shadow សរុបចំនួនប្រាំបី និង មីស៊ីល ដឹកនាំរបស់អ៊ុយក្រែន Neptune-MD ចំនួនបី។ កងនាវាចរសមុទ្រខ្មៅក៏បានទប់ទល់នឹងកប៉ាល់លើផ្ទៃគ្មានមនុស្សបើកចំនួន ១៤ ដែលកំពុងប្រតិបត្តិការក្នុងផ្លូវទឹក។

ក្រសួងបាននិយាយថា សកម្មភាពយន្តហោះគ្មានមនុស្សបើកភាគច្រើនត្រូវបានប្រមូលផ្តុំនៅតំបន់គ្រីមៀ ជាកន្លែងដែលយន្តហោះគ្មានមនុស្សបើក ប្រភេទយន្តហោះចំនួន ៩៦គ្រឿង ត្រូវបានស្ទាក់ចាប់។ ៤៧គ្រឿង ផ្សេងទៀតត្រូវបានទម្លាក់ពីលើតំបន់ Krasnodar, ១៦គ្រឿង នៅលើតំបន់ Bryansk និង Kursk, ៩គ្រឿងនៅលើតំបន់ Rostov និង២គ្រឿងនៅលើតំបន់ Belgorod ។

អភិបាលតំបន់ Krasnodar លោក Veniamin Kondratiev បាននិយាយថា កំទេចកំទីពីយន្តហោះគ្មានមនុស្សបើកដែលស្ទាក់ចាប់បានបានបំផ្លាញអគារផ្ទះល្វែងចំនួនបីនៅ Novorossiysk ដោយបានធ្វើឱ្យមនុស្ស ៤ នាក់រងរបួសក្នុងនោះមានកុមារពីរនាក់។ ធុង​ស្តុក​គ្រាប់​ធញ្ញជាតិ​ចំនួន​បី​ក៏​ត្រូវ​ភ្លើង​ឆេះ​ដែរ​បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ដោយ​បំណែក​យន្តហោះធ្លាក់​ចុះ។

លោកបានបន្ថែមថា កំទេចកំទីយន្តហោះគ្មានមនុស្សបើកក៏បានធ្លាក់នៅក្នុងភូមិ Taman, Yurovka និង Tsibanobalka ក្បែរ Anapa ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top