ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន​ សាកល្បងប្រព័ន្ធបាញ់​មីស៊ីល​រារាំង​ ចំពេល​មាន​ភាព​តានតឹង​ជាមួយ​ឥណ្ឌា

RT News

បរទេស៖ យោងតាមមន្ត្រីការពារជាតិប៉ាគីស្ថានបានឲ្យដឹងថា យោធាប៉ាគីស្ថានបានអនុវត្តការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលពីដីទៅដី ដែលមានឈ្មោះថា Abdali Weapon System ដែលមានរយៈចម្ងាយរាយការណ៍ ៤៥០ គីឡូម៉ែត្រ ។ សមយុទ្ធនេះកើតឡើងនៅពេលដែលភាពតានតឹងរវាងប្រទេសប៉ាគីស្ថាន និងប្រទេសជិតខាងរបស់ខ្លួន និងតំបន់ការពារដែនអាកាសឥណ្ឌានៅតែបន្តកើនឡើង បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏សាហាវនៅ Jammu និង Kashmir របស់ប្រទេសឥណ្ឌា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ កងកម្លាំងប្រដាប់អាវុធប៉ាគីស្ថានបានប្រកាសថា ការបាញ់បង្ហោះបានធ្វើឡើងនៅមុនថ្ងៃ «គឺសំដៅធានាការត្រៀមខ្លួនក្នុងប្រតិបត្តិការរបស់កងទ័ព និងផ្ទៀងផ្ទាត់បច្ចេកទេសសំខាន់ៗ រួមទាំងប្រព័ន្ធរុករកកម្រិតខ្ពស់របស់មីស៊ីល និងលក្ខណៈដែលអាចបត់បែនបានកាន់តែប្រសើរឡើង»។

មេដឹកនាំកំពូលយោធារបស់ទីក្រុង Islamabad បានសង្កេតឃើញសមយុទ្ធនេះ ខណៈដែលប្រធានាធិបតី លោក Asif Ali Zardari និងនាយករដ្ឋមន្ត្រី Shehbaz Sharif បានបង្ហាញទំនុកចិត្តថា កងកម្លាំងយុទ្ធសាស្ត្ររបស់ប៉ាគីស្ថានមានសមត្ថភាពធានា “ការរារាំងជាអប្បបរមាដែលអាចជឿទុកចិត្តបាន និងការពារសន្តិសុខជាតិប្រឆាំងនឹងការឈ្លានពានណាមួយ” ៕

ប្រែប្រួលៈ ណៃ តុលា

To Top