ព័ត៌មានអន្តរជាតិ

លោក Lavrov ពិភាក្សាជាមួយ នឹងប៉ាគីស្ថាន អំពីបញ្ហាតានតឹង ជាមួយនឹងឥណ្ឌា

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានពិភាក្សាអំពីការកើនឡើង នៃភាពតានតឹង រវាងទីក្រុង Islamabad និងទីក្រុង New Delhi នៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយសមភាគី ប៉ាគីស្ថានលោក Ishaq Dar ។

លោក Lavrov បានបង្ហាញពី ឆន្ទៈរបស់ទីក្រុងមូស្គូ ក្នុងការគាំទ្រ កិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធី ដើម្បីបន្ធូរបន្ថយភាព តានតឹងនេះ ។

ក្រសួងបាននិយាយថា ៖ ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ លើការត្រៀមខ្លួនរបស់ខ្លួន ក្នុងការជួយក្នុងដំណោះស្រាយ នយោបាយនៃស្ថានភាព ដែលបានកើតឡើង បន្ទាប់ពីការវាយប្រហារ ភេរវកម្មថ្ងៃទី២២ ខែមេសានៅក្នុងតំបន់ Pahalgam ប្រសិនបើមានផលប្រយោជន៍ទៅវិញ ទៅមកពីទីក្រុង Islamabad និង New Delhi។

កាលពីថ្ងៃសៅរ៍ លោក Lavrov បាននិយាយទៅកាន់សមភាគីឥណ្ឌារបស់លោក S. Jaishankarអំពីបញ្ហាទាំងនេះ ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសរុស្ស៊ី លោក Lavrov បានជំរុញឱ្យ មានការដោះស្រាយការខ្វែង គំនិតគ្នារវាងទីក្រុង New Delhi និងទីក្រុង Islamabad ដោយមធ្យោបាយនយោបាយ និងការទូត ដោយឈរលើមូលដ្ឋានទ្វេភាគី ស្របតាមបទប្បញ្ញត្តិ នៃកិច្ចព្រមព្រៀង Simla ឆ្នាំ១៩៧២ និងសេចក្តីប្រកាស Lahore ឆ្នាំ ១៩៩៩ ដែលជាក្រប ខ័ណ្ឌប្រវត្តិសាស្ត្រ ដែលប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ក្នុងការដោះស្រាយជម្លោះ ការទូតពីមុននោះផង៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top