ព័ត៌មានអន្តរជាតិ

លោក Putin ទូរស័ព្ទពិភាក្សា ជាមួយនឹងលោក Modi ព្រមទាំងថ្កោលទោស ភេវរកម្មនៅកាស្មៀរផង

RT News

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទូរស័ព្ទទៅកាន់ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃចន្ទ ហើយបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ភេរវកម្មកាលពីខែមេសា នៅតំបន់កាស្មៀរ។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយ នៅលើបណ្តាញសង្គម X ថា ៖ លោកបានសម្តែង ការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតស្លូតត្រង់ និងបានសម្តែងការគាំទ្រ យ៉ាងពេញទំហឹងដល់ប្រទេសឥណ្ឌាក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

ជនស៊ីវិល២៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២២ខែមេសានៅតំបន់ Baisaran ក្បែរ Pahalgam ក្នុងទឹកដី Jammu និង Kashmir របស់ឥណ្ឌា ។
ការវាយប្រហារនេះ បាននាំឱ្យមានការធ្លាក់ចុះយ៉ាង ខ្លាំងនៅក្នុងទំនាក់ ទំនងរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលជាប្រទេសប្រដាប់ អាវុធនុយក្លេអ៊ែរទាំងពីរ។

វិមានក្រឹមឡាំង បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាលោកPutin-Modi មានលក្ខ ណៈយុទ្ធសាស្ត្រ ​នៃទំនាក់ទំនងរុស្ស៊ី-ឥណ្ឌា​ នៃភាពជាដៃគូដែលមានសិទ្ធិពិសេស​​ ត្រូវបានសង្កត់ធ្ងន់ ហើយទំនាក់ទំនង ទាំងនេះ មិនស្ថិតនៅក្រោមឥទ្ធិពលខាងក្រៅទេ ហើយបន្តអភិវឌ្ឍយ៉ាងស្វាហាប់ គ្រប់ទិសដៅទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top