ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិននិយាយជាមួយមេដឹកនាំអឺរ៉ុប

RT News

បរទេស៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា មេដឹកនាំសហភាពអឺរ៉ុប កំពុងអង្វរលោក ឱ្យធ្វើទំនាក់ទំនង ការទូត ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលវិមានក្រឹមឡាំង បានអះអាង ដោយបដិសេធមិនឆ្លើយតបនឹងការ អំពាវនាវរបស់មេដឹកនាំសហភាពអឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលរុស្ស៊ី បានបើកទូលាយ ក្នុងការចូលរួម ជាមួយមេដឹកនាំ សហភាពអឺរ៉ុប ជាពិសេស អធិការបតី អាល្លឺម៉ង់លោក Olaf Scholz ដែលបានទាក់ទង លោកពូទីន កាលពីខែវិច្ឆិកាឆ្នាំមុន ។ ទីក្រុងគៀវបានរិះគន់ទីក្រុងប៊ែរឡាំង ចំពោះចំណាត់ការនេះ ដែលខ្លួនដាក់ស្លាកទម្រង់ នៃការពេញចិត្តចំពោះរុស្ស៊ី។

លោក ត្រាំ បានសង្កត់ធ្ងន់លើតួនាទី របស់លោកជាអ្នកសម្រុះសម្រួល ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃអាទិត្យដោយនិយាយថា “តើអ្នកដឹងទេថាមេដឹកនាំសហភាពអឺរ៉ុប បានសុំឱ្យខ្ញុំទូរស័ព្ទទៅពូទីនច្រើនដង? ពីព្រោះគាត់ (លោក ពូទីន) មិនទូរស័ព្ទទៅពួកគេវិញ” ។

រដ្ឋបាល លោក ត្រាំ កំពុងដើរតួជាអ្នកសម្រុះសម្រួល រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីឈាន ទៅដល់ការបញ្ចប់ជម្លោះ ដែលកំពុងបន្ត ។ សមាជិក​អូតង់​អឺរ៉ុប​ភាគច្រើន​បាន​សន្យា​បន្ត​គាំទ្រ ​ផ្នែក​យោធា​ដល់​ក្រុង​គៀវ។ អ្នក​ខ្លះ​បាន​ពិភាក្សា​អំពី​ការ​ដាក់​ពង្រាយ​ទ័ព ​ដ៏​មាន​សក្ដានុពល​ទៅ​កាន់​តំបន់ ដែល​បាន​ច្រាន​ចោល​ដោយ​ក្រុង​ម៉ូស្គូ៕

ប្រែប្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top