ព័ត៌មានអន្តរជាតិ

Updated៖ ប៉ាគីស្ថាន ទម្លាក់យន្តហោះចម្បាំង របស់ឥណ្ឌាទី៣ ជាការសងសឹក ចំពោះការវាយប្រហារ ពេញមួយយប់

pakistan oberbver

អ៊ីស្ឡាម៉ាបាដ ៖ ប្រភពពីយោធាប៉ាគីស្ថាន បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសប៉ាគីស្ថាន (PAF) បានបាញ់ទម្លាក់ យន្តហោះចម្បាំង ឥណ្ឌាមួយគ្រឿងទៀត ជាការឆ្លើយតបទៅនឹងការវាយប្រហារ តាមអាកាសពេញមួយយប់ ដែលធ្វើឡើង ដោយឥណ្ឌា នៅទីតាំងជាច្រើន ក្នុងប្រទេសប៉ាគីស្ថាន ។ ប្រភពយោធាបានឲ្យដឹងថា នេះគឺជាយន្តហោះ ចម្បាំងឥណ្ឌា ទីបីដែលត្រូវបានបាញ់ទម្លាក់ ក្នុងការឆ្លើយតបទៅនឹង ការវាយប្រហារពេញមួយយប់។

មន្ត្រីសន្តិសុខប៉ាគីស្ថានបាននិយាយថា ប្រទេសឥណ្ឌា បានបាញ់មីស៊ីលឆ្លងព្រំដែន ចូលទៅក្នុងទឹកដី ដែលគ្រប់គ្រងដោយប៉ាគីស្ថាន នៅក្នុងទីតាំងយ៉ាងតិចបីគ្រាប់ នៅព្រឹកថ្ងៃពុធ ដោយបានសម្លាប់កុមារម្នាក់ និងរបួសមនុស្សពីរនាក់ផ្សេងទៀត ។ ចំណែក ឥណ្ឌា វិញបាននិយាយថា ខ្លួនកំពុងវាយលុកហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើដោយពួកសកម្មប្រយុទ្ធ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅព្រឹក ថ្ងៃពុធ ទី៧ ខែឧសភានេះថា មន្ត្រីប៉ាគីស្ថាននិយាយថា មីស៊ីលមួយគ្រាប់បានវាយប្រហារវិហារ ឥស្លាមមួយក្នុងទីក្រុង Bahawalpur ក្នុងរដ្ឋ Punjab ដែលកុមារម្នាក់បានស្លាប់ និងបានរងរបួសជាច្រើន។ មន្ត្រីរូបនេះ និងអ្នកផ្សេងទៀតនិយាយថា ប៉ាគីស្ថានបានបើកការវាយប្រហារសងសឹក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ។  ពួកគេបានឲ្យដឹងក្នុងលក្ខខណ្ឌ អនាមិកព្រោះពួកគេមិនមាន សិទ្ធិនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top