អ៊ីស្លាម៉ាបាដ៖ យោធាប៉ាគីស្ថាន បានឲ្យដឹងថា ឥណ្ឌាបានបាញ់ មីស៊ីលពីអាកាសទៅដី នៅទីតាំងបីផ្សេងគ្នា ក្នុងប្រទេសប៉ាគីស្ថាន រួមទាំងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថានផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ឧត្តមសេនីយ៍ឯក Ahmed Sharif Chaudhry អគ្គនាយកនៃទំនាក់ទំនង សាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាស្លាបប្រព័ន្ធផ្សព្វផ្សាយនៃកងទ័ពប៉ាគីស្ថាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កាំជ្រួចមីស៊ីលត្រូវបានបាញ់នៅក្នុងស្រុក Bahawalpur នៃខេត្ត Punjab ភាគខាងកើតរបស់ប្រទេស និងនៅក្នុងស្រុក Muzaffarabad និង Kotli នៃតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។
អ្នកនាំពាក្យបានឲ្យដឹងថា យន្តហោះចម្បាំង របស់កងទ័ព អាកាសប៉ាគីស្ថានបានហោះលើអាកាស ហើយគ្មានយន្តហោះ ឥណ្ឌា ណាត្រូវបាន អនុញ្ញាត ឱ្យបំពានដែនអាកាសទេ ហើយការវាយប្រហារ ត្រូវបានធ្វើឡើងពី ក្នុងដែនអាកាសឥណ្ឌា ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ខ្ញុំសូមនិយាយឱ្យច្បាស់ថា ប៉ាគីស្ថាននឹងឆ្លើយតបនឹង ការវាយប្រហារនេះនៅពេល និងទីកន្លែងនៃការជ្រើសរើស។
មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសក្នុង ការវាយប្រហារ ប៉ុន្តែមិនទាន់ មានការបញ្ជាក់ជាផ្លូវការ ណាមួយត្រូវបាន ទទួលនៅឡើយទេ។ ស្ថានភាពអាសន្ន ត្រូវបានប្រកាសនៅក្នុងមន្ទីរពេទ្យ ។ ប៉ាគីស្ថាន បានផ្អាកដែនអាកាសហើយ បានស្នើសុំឲ្យអ្នកដំណើរ ត្រឡប់ពីព្រលាន យន្តហោះវិញផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
