ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ សំណើរនៃបទឈប់បាញ់គ្នា រយៈពេល៧២ម៉ោង នៅតែស្ថិតនៅលើតុ សម្រាប់ចរចានៅឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាល ពីថ្ងៃអង្គារថា សំណើសុំឈប់បាញ់ រយៈពេល៧២ម៉ោង នៃទិវាជ័យជម្នះ របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅតែមានសុពលភាព ហើយកងកម្លាំងរបស់ទីក្រុងមូស្គូ ក៏ត្រូវបានបញ្ជាឱ្យបញ្ឈប់ សកម្មភាពយោធាផងដែរ។

ក្នុងពេលជាមួយគ្នានោះ លោកបានព្រមានថា ប្រសិនបើអ៊ុយក្រែន ជ្រើសរើសមិនគោរពបទឈប់បាញ់ និងការប៉ុនប៉ងវាយប្រហារ ទីតាំងយោធារុស្ស៊ី នោះ ការឆ្លើយតបគ្រប់គ្រាន់ នឹងត្រូវបានផ្តល់ឱ្យភ្លាមៗ ។

លោក Putin បានប្រកាសបទឈប់បាញ់ ជាឯកតោភាគី កាលពីសប្តាហ៍មុន ដោយបញ្ជាក់ថា កងទ័ពរុស្ស៊ី នឹងផ្អាកប្រតិបត្តិការ វាយលុកទាំងអស់ ចាប់ពីពាក់ កណ្តាលអធ្រាត្រថ្ងៃទី ៧ដល់៨ ឧសភា ដល់ពាក់កណ្តាល អធ្រាត្រនៅថ្ងៃទី ១០ដល់១១ ឧសភា។

យោងតាមវិមានក្រឹមឡាំង ការផ្អាករយៈពេលបីថ្ងៃត្រូវបានស្នើឡើងជាកាយវិការមនុស្សធម៌ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះរបស់សូវៀត លើពួកណាស៊ីអាល្លឺម៉ង់ ហើយអាចបម្រើជាឱកាសសម្រាប់ ការចាប់ផ្តើមការចរចាដោយ ផ្ទាល់ជាមួយគៀវដោយគ្មាន លក្ខខណ្ឌជាមុនផង ។

លោក Peskov បាននិយាយថា បទឈប់បាញ់ក៏មានគោលបំណង សាកល្បងថាតើអ៊ុយក្រែនពិតជាចង់ដោះស្រាយជម្លោះ និងផ្តល់ឱកាសដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្ថយភាព តានតឹងដែរឬយ៉ាងណា៕

ប្រែសម្រួល៖ស៊ុនលី

To Top