ព័ត៌មានអន្តរជាតិ

ប្រធានរដ្ឋចិន, ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងប្រធានគណៈកម្មាធិការអឺរ៉ុប ផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហភាពអឺរ៉ុប

ថ្ងៃទី៦ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន និងលោកCosta ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងលោកស្រី von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប បានផ្ញើសារសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរយ៉ាងកក់ក្តៅចំពោះខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងសហភាពអឺរ៉ុប។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយលោកCosta ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងលោកស្រី von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប ដោយចាត់ទូកខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាឩកាសមួយ ដើម្បីធ្វើការបូកសរុបបទពិសោធអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងអឺរ៉ុប ធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងខាងយុទ្ធសាស្រ្ត បង្កើនការយល់ដឹងនិងទំនុកចិត្តគ្នាទៅវិញទៅមក ពង្រឹងភាពជាដៃគូ ពង្រីកការបើកទូលាយទៅវិញទៅមក ដោះស្រាយការខ្វែងគំនិតដោយសមរម្យ ដើម្បីកសាងអនាគតកាន់តែល្អបរវសម្រាប់ទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប។

ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានថ្លែងថា ៥០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានសម្រេចកំណើនសេដ្ឋកិច្ចបន្តបន្ទាប់និងលឿនបំផុតក្នុងប្រវត្តិសាស្រ្ត។ សហភាពអឺរ៉ុបនិងចិនបានបង្កើតទំនាក់ទំនងយ៉ាងទូលំទូលាយ និងបានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាងគេដែលរួមចំណែកដល់ការនាំមកនូវសុខុមាលភាពសម្រាប់ប្រជាជនក៏ដូចជាការអភិវឌ្ឍ សេដ្ឋកិច្ចនិងវិបុលភាពរបស់ភាគីទាំងពីរ។

សហភាពអឺរ៉ុបរីករាយធ្វើការជាមួយប្រទេសចិនដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគួ បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ គាំពារកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមរួម ដើម្បីជំរុញឱ្យពិភពលោកមានសន្តិភាព សន្តិសុខ វិបុលភាពនិងការអភិវឌ្ឍជានិរន្តរភាព៕

To Top