ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញទៅដល់ទីក្រុងម៉ូស្គូ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ព្រមទាំងអញ្ជើញ ចូលរួមពិធីអបអរសាទរ ដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះ ក្នុងសង្គ្រាមស្នេហាជាតិ ដ៏អស្ចារ្យនៃសហភាពសូវៀត

នៅយប់ថ្ងៃទី ៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូតាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ព្រមទាំងអញ្ជើញ ចូលរួមពិធីអបអរសាទរដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះ ក្នុងសង្គ្រាមស្នេហាជាតិ ដ៏អស្ចារ្យនៃសហភាពសូវៀត តបតាមការអញ្ជើញរបស់លោក ភូទីន ប្រធានាធិបតីរុស្ស៊ី ។

នៅពេលដែលលោក Xi Jinping បានអញ្ជើញមកដល់អាកាសយានដ្ឋាន Vnukovo នៅទីក្រុងម៉ូស្គូតាមយន្តហោះពិសេស លោកស្រី Golikova ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត បានទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ ៕

To Top