ឆ្នាំនេះគឺជាខួបទី ៨០ ឆ្នាំ នៃជ័យជម្នះលើសង្គ្រាមប្រជាជនចិន ប្រឆាំងតទល់នឹងការឈ្លានពានរបស់ជប៉ុន និងជាសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ ក្នុងសង្គ្រាមដែលមានទ្រង់ទ្រាយធំ ពុំធ្លាប់មាននោះ អណ្តាតភ្លើងនៃសង្គ្រាមបានរីករាលដាលពាសពេញទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអូសេអានី ចំនួនកងទ័ពនិងប្រជាជន នៃប្រទេសនានា ដែលស្លាប់បាត់បង់ជីវិតមានចំនួនបានលើសពី ១០០ លាននាក់ ។
ការតទល់ប្រយុទ្ធដ៏អង់អាចក្លាហាននិងការលះបង់ដ៏ធំសម្បើមរបស់ប្រជាជនចិនបានដើរតួនាទីជាលក្ខណៈសម្រេចក្នុងការយកឈ្នះលើហ្វាស៊ីសជប៉ុន និងបានផ្តល់ការគាំទ្រជាយុទ្ធសាស្រ្តដល់ប្រទេសសម្ព័ន្ធមិត្តប្រឆាំងហ្វាស៊ីសក្នុងសមរភូមិអឺរ៉ុបនិងប៉ាស៊ីហ្វិក។
លោកប្រធានរដ្ឋចិន Xi Jinping បានរំលឹកឡើងវិញជាច្រើន ដងថា ប្រទេសចិនប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព មិនថាអភិវឌ្ឍដល់កម្រិតណា នឹងមិនធ្វើអនុត្តារភាព មិនវាទី មិនស្វែងរកក្របខ័ណ្ឌនៃអំណាច និងមិនធ្វើការប្រកួតប្រជែងខាងសព្វាវុធនោះទេ។ ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ប្រទេសចិនបានអនុវត្តយ៉ាងមុតមាំនូវគោលនយោបាយការទូតសន្តិភាពដែលម្ចាស់ការនិងឯករាជ្យ ចូលរួមយ៉ាងសកម្ម នូវប្រតិបត្តិការ គាំពារសន្តិភាព របស់អង្គការសហប្រជាជាតិ ពង្រឹងនិងអភិវឌ្ឍដោយឥតឈប់ឈរ នូវចំណងមិត្តភាពនិង ទំនាក់ទំនងភាពជា ដៃគូជាមួយបណ្តាប្រទេសនានា។
បច្ចុប្បន្ន អនុត្តរភាពនិយមននិង គាំពារនិយមបន្តងើបឡើង បញ្ហាប្រឈមនិងភាពមិនប្រាកដប្រជាដែលពិភពលោកប្រឈមបានកើនឡើង។ លោកប្រធានរដ្ឋចិន Xi Jinping បានប្រៀបធៀបពហុភាគី និយមទៅជាភ្លើងគប់ ដែលអាចបំភ្លឺផ្លូវឈាន ទៅមុខរបស់មនុស្សជាតិ ដោយគូសបញ្ជាក់យ៉ាង ច្បាស់លាស់ថា ត្រូវតែផ្សព្វផ្សាយ ពហុភាគីនិយម ខ្លឹមសារគន្លឹះរបស់វាគឺ កិច្ចការអន្តរជាតិ ត្រូវតែពិភាក្សាដោយអ្នកទាំងអស់គ្នា មិនអាចសម្រេចដោយប្រទេស មួយឬប្រទេសមួយចំនួនតិចនោះទេ ។
ការសម្រេចសន្តិភាពជានិរន្តរ៍ នៃពិភពលោកជាបំណងប្រាថ្នារបស់មនុស្សជាតិ។ លោកប្រធានរដ្ឋចិន Xi Jinping បានពិពណ៌នាការអភិវឌ្ឍន៍ ជាចីរភាពថាជា”កូនសោមាស”សម្រាប់ដោះស្រាយបញ្ហាសកលនាពេលបច្ចុប្បន្ន ហើយលោកបានស្នើគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដើម្បីកសាងស្ពាននៃកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយសម្រាប់ជំរុញការអភិវឌ្ឍរួមរបស់ប្រទេសនានា។
បច្ចុប្បន្ន ប្រទេសចិនបានផ្តល់ ជំនួយអភិវឌ្ឍន៍ ដល់ប្រទេសជាង ១៦០ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការស្តីពីការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” ជាមួយប្រទេស ចំនួនជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ហើយបានចាត់ទុកការគាំទ្រ ដល់ការអភិវឌ្ឍ នៃប្រទេសសកលខាង ត្បូង ជាទិសដៅអាទិភាព ដោយបង្កើតមូលនិធិអភិវឌ្ឍសកលនិងកិច្ច សហប្រតិបត្តិការសកលខាងត្បូង ដើម្បីជួយដល់ការធ្វើទំនើបកម្ម នៃប្រទេសកំពុងអភិវឌ្ឍន៍។
គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” និងគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើង ដោយលោកប្រធានរដ្ឋចិន Xi Jinping បានផ្តល់ជាផលិតផលសាធារណៈសកល ដ៏សំខាន់សម្រាប់ការកសាងប្រព័ន្ធអភិបាលកិច្ច សកលដែលកាន់តែយុត្តិធម៌និងសច្ចធម៌។
លោក Xi Jinping បានមានប្រសាស្រន៍ថា “រាល់ពេលដែលកម្លាំងរបស់ប្រទេសចិនកើនឡើង ក្តីសង្ឃឹមសម្រាប់សន្តិភាពពិភពលោក ក៏កើនឡើងមួយកម្រិតទៀត”៕
