ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើលិខិតអបអរសាទរ ចំពោះការបើក “ព្រឹតិ្តការណ៍ នៃការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជនចិន-រុស្ស៊ី

ថ្ងៃទី ៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរចំពោះការបើក “ព្រឹតិ្តការណ៍នៃការផ្លាស់ប្តូរ រវាងប្រជាជន និង ប្រជាជនចិន-រុស្ស៊ី ដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះ របស់ប្រជាជនចិន ក្នុងការប្រឆាំងនឹងការ ឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុង សង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ របស់សហភាពសូវៀតក្រោមប្រធានបទ ៖ បន្តវេនសន្តិភាព បើកទំព័រថ្មីនៃយុគសម័យ” ។

លោក Xi Jinping បានគូសបញ្ជាក់ថា ការពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន មានអត្ថន័យដ៏សំខាន់ វែងឆ្ងាយនិងទូលំទូលាយ ក្នុងការបង្កើនការយល់ដឹងគ្នា ទៅវិញទៅមក ការផ្សព្វផ្សាយចំណងមិត្តភាពនិងសុខដុមរមនា ជាមួយប្រទេសជិតខាង និងការពង្រឹងមូលដ្ឋានគ្រឹះ នៃឆន្ទៈប្រជាជនសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។ សង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសទាំងពីរនឹងបំពេញបេសកកម្មជាមួយគ្នា ពួតដៃគ្នាដើរឆ្ពោះទៅមុខ ព្រមនិង ធ្វើការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យបានកាន់តែច្រើន ក្នុងន័យតភ្ជាប់ដួងចិត្តគ្នាឱ្យបានជិតស្និទ្ធ និងកក់ក្តៅ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ការជំរុញការយល់ដឹង និងរាប់អានគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ និងបន្ថែមសមិទ្ធផលថ្មី សម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មីរវាងចិន និងរុស្ស៊ី ក៏ដូចជារួមចំណែកថ្មីដល់ការជំរុញ ការកសាងសហគមន៍រួមជោគវាសនា សម្រាប់មនុស្សជាតិផងដែរ ។

សូមបញ្ជាក់ថា “ព្រឹតិ្តការណ៍ នៃការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនចិន-រុស្ស៊ីដើម្បីរំលឹកខួប ៨០ ឆ្នាំ នៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិន ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពាន របស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុងសង្រ្គាមស្នេហាជាតិ ដ៏អស្ចារ្យរបស់សហភាពសូវៀត ក្រោមប្រធានបទ៖បន្តវេនសន្តិភាព ទំព័រថ្មីនៃយុគសម័យ”សហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ី នៅក្រុងម៉ូស្គូនាថ្ងៃដដែល ។ លោក វ្ល៉ាឌីមៀ ភូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានផ្ញើលិខិតអបអរសាទរ ចំពោះការបើកព្រឹត្តិការណ៍នេះផងដែរ ៕

To Top