ព័ត៌មានអន្តរជាតិ

លោក ពូទីន បញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួន ជាស្រេចក្នុងការសម្របសម្រួល កិច្ចចរចានុយក្លេអ៊ែរ រវាងអាមេរិក និងអ៊ីរ៉ង់

Xinhua

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក Masoud Pezeshkian ប្រធានាធិបតីរុស្ស៊ី បានឲ្យដឹងថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួលការចរចារ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ដើម្បីសម្រេចបាន នូវកិច្ចព្រមព្រៀងដោយយុត្តិធម៌។

វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីកិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកដែលសម្របសម្រួលដោយប្រទេសអូម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

វិមានក្រឹមឡាំងបានបន្ថែមថា កិច្ចពិភាក្សានេះក៏បានគ្របដណ្តប់លើការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ និងគម្រោងរួមគ្នា ក្នុងការដឹកជញ្ជូន និងថាមពល។ មេដឹកនាំទាំងពីរ បានយល់ព្រមធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យស៊ីជម្រៅ និងសម្របសម្រួលបន្ថែមទៀត នូវកិច្ចខិតខំប្រឹងប្រែងគោលនយោបាយការបរទេស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top