បរទេស៖យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្តែងការមិនសប្បាយចិត្ត ចំពោះល្បឿន នៃការចរចាររវាងអាមេរិក ជាមួយរុស្ស៊ី និងអ៊ុយក្រែន ទាក់ទងនឹងជម្លោះបច្ចុប្បន្ន ដោយបញ្ជាក់ថា ការសម្រេចចិត្តចាំបាច់ត្រូវសម្រេច ក្នុងពេលឆាប់ៗ នេះ។
យោងតាមអនុប្រធានាធិបតីអាមេរិកលោក J.D. Vance បច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកការទាមទាររបស់រុស្ស៊ី សម្រាប់ការបញ្ចប់ជម្លោះមិនអាចទទួលយកបាន ។
លោកបាននិយាយ នៅឯកិច្ចប្រជុំថ្នាក់ដឹកនាំទីក្រុង Munich ក្នុងទីក្រុង Washington DC កាលពីថ្ងៃពុធថា ៖ជនជាតិរុស្ស៊ីកំពុងស្នើសុំសំណុំ នៃតម្រូវការជាក់លាក់មួយ សំណុំនៃសម្បទាន ដើម្បីបញ្ចប់ជម្លោះ។ យើងគិតថាពួកគេស្នើសុំច្រើនពេកហើយ ។
មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលអាមេរិក បច្ចុប្បន្ន រួមទាំងប្រធានាធិបតីផ្ទាល់ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ប្រហែលជាត្រូវដើរថយក្រោយ ឬដកខ្លួនចេញតែម្តងពីការព្យាយាមសម្របសម្រួលកិច្ចចរចាជុំវិញជម្លោះអ៊ុយក្រែន ប្រសិនបើវឌ្ឍនភាពគ្រប់គ្រាន់មិនត្រូវបានធ្វើឡើង។
គួរឲ្យដឹងដែរថាថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន តាមសេចក្តីរាយការណ៍ បានរៀបចំនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី ដែលផ្តោតលើវិស័យថាមពល និងធនាគាររបស់រុស្ស៊ី ដែលជាឥទ្ធិពលសក្តានុពល នៅក្នុងកិច្ចពិភាក្សាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
