បរទេស៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង ដែលស្នើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលជាធរមានជាផ្លូវការ ដោយកងកម្លាំងរុស្ស៊ីបានបញ្ឈប់ប្រតិបត្តិការ វាយលុកចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ បើទោះបីជាមានការកើនឡើង នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែននៅប៉ុន្មានម៉ោង មុនបទឈប់បាញ់ក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្អាកនៅក្នុងការប្រយុទ្ធ ដែលត្រូវបានកំណត់រហូតដល់ពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែឧសភា ត្រូវបានពិពណ៌នាថា ជាកាយវិការមនុស្សធម៌ រំលឹកខួបលើកទី 80 នៃជ័យជំនះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់។ វិមានក្រឹមឡាំងនិយាយថា បទឈប់បាញ់ក៏មានគោលបំណងបង្កើតកន្លែង សម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌជាមុនផងដែរ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃពុធថា “បាទ នេះជាគំនិតផ្តួចផ្តើមដោយភាគីរុស្ស៊ី ដោយប្រធានាធិបតីពូទីន។ វានៅតែជាធរមាន” លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃពុធ ដោយសង្កត់ធ្ងន់ថា ទីក្រុងមូស្គូប្តេជ្ញាផ្តល់កិត្តិយសដល់បទឈប់បាញ់ បើទោះបីជាមានការវាយលុកដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែននៅមុនការចាប់ផ្តើមរបស់វាក៏ដោយ។
ចំណែកលោក Vladimir Zelensky របស់អ៊ុយក្រែនបានបដិសេធមិនគាំទ្របទឈប់បាញ់ ដោយបានបរិហារថាបទឈប់បាញ់នេះថា ជា “ការប៉ុនប៉ងក្នុងឧបាយកល” និងបានចោទប្រកាន់រុស្ស៊ីថា បានប្រើការសងសឹកមនុស្សធម៌ ដើម្បីផលប្រយោជន៍កលល្បិច៕
ប្រែសម្រួលៈ ណៃ តុលា
