វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានឲ្យដឹងនៅក្នុងការទំនាក់ទំនងកម្រិតខ្ពស់ ដែលគេស្គាល់ជាលើកដំបូងរវាងតំណាងនៃប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ពន្ធយ៉ាងច្រើនលើការនាំចូលថា សហរដ្ឋអាមេរិក និងចិននឹងជួបពិភាក្សាគ្នានៅចុងសប្តាហ៍នេះ ក្នុងប្រទេសស្វីស ដើម្បីកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម ។
លោក Bessent បានប្រាប់ Fox News ដោយសំដៅលើកិច្ចប្រជុំនាពេលខាងមុខ របស់លោកជាមួយប្រទេសចិន ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យថា “អារម្មណ៍របស់ខ្ញុំ គឺថា នេះនឹងនិយាយអំពីការថយចុះ មិនមែនអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនោះទេ យើងត្រូវតែបន្ធូរបន្ថយមុនពេល ដែលយើងអាចឈានទៅមុខ”។
លោក Bessent ដែលនឹងចូលរួមក្នុងកិច្ចប្រជុំបានឲ្យដឹងថា សហរដ្ឋអាមេរិក គ្រោងនឹងយល់ព្រមជាមួយប្រទេសចិនលើ “អ្វីដែលយើងនឹងនិយាយអំពី” នាពេលអនាគត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក មិនចង់ផ្តាច់ខ្លួនពីប្រទេសចិន លើវិស័យ “វាយនភ័ណ្ឌ និងអ្វីៗដូចនោះទេ” ប៉ុន្តែចង់ធ្វើដូច្នេះលើ “ឧស្សាហកម្មយុទ្ធសាស្ត្រ” ដូចជា semiconductors ឱសថ និងដែកថែបជាដើម។
ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីលោក He Lifeng ដែលមើលការខុសត្រូវលើបញ្ហាសេដ្ឋកិច្ច នឹងជួបជាមួយលោក Bessent ក្នុងអំឡុងពេលធ្វើដំណើរទៅប្រទេសស្វីស ពីថ្ងៃសុក្រដល់ថ្ងៃច័ន្ទ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
