ព័ត៌មានអន្តរជាតិ

លោក Trump និយាយថានឹងស្នើសុំចិន ឲ្យជួយរកដំណោះស្រាយ ជម្លោះរុស្សី និងអ៊ុយក្រែន

xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានសារភាពថា លោកអាចកំពុងស្វែង រកជំនួយពីទីក្រុងប៉េកាំង ក្នុងកិច្ចខិតខំប្រឹងប្រែង របស់លោក ដើម្បីជួយសម្រួលដល់ដំណើរ ការសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។

មេដឹកនាំអាមេរិករូបនេះជឿជាក់ជាពិសេសថា ប្រទេសចិនអាចជួយនាំយកជំហរ របស់ទីក្រុងមូស្គូ និងក្រុងគៀវ លើការដោះស្រាយជម្លោះកាន់តែជិតស្និទ្ធជាមួយគ្នា ដើម្បីធ្វើឱ្យកិច្ចចរចាសន្តិភាពអាចធ្វើទៅបាន។

ប្រធានាធិបតីបាននិយាយនៅពេលសួរដោយអ្នកកាសែតថា តើគាត់អាចសុំឱ្យចិន ជួយបិទគម្លាតរវាងរុស្ស៊ី និងអ៊ុយក្រែនបានទេថា ៖វាជារឿងធម្មជាតិដែលត្រូវសួរ ។ គាត់​បាន​ឆ្លើយ​ថា​៖​ខ្ញុំ​គិត​ដូច្នេះ​មែន។

យ៉ាងាណាក្តីគេសង្កេតឃើញថា ទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានភាពតានតឹងនាពេលថ្មីៗនេះ ដោយសារតែការសម្រេចចិត្តរបស់លោក Trump ក្នុងការដាក់ពន្ធដ៏ខ្ពស់រហូតដល់១៤៥ លើទំនិញទាំងឡាយរបស់ចិន។
លោកប្រធានាធិបតីបានលើកឡើង ពីកង្វល់សន្តិសុខជាតិ និងអតុល្យភាពពាណិជ្ជកម្ម ដើម្បីបង្ហាញអំពីភាព ត្រឹមត្រូវនៃការផ្លាស់ប្តូរនេះ ។ ទីក្រុងប៉េកាំងបានចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោនពីបទ គំរាមកំហែងផ្នែកសេដ្ឋកិច្ច ដោយបានសងសឹកជាមួយនឹងពន្ធ១២៥ភាគរយលើការនាំចូល ទាំងអស់របស់សហរដ្ឋអាមេរិក ដូចគ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top