ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Miguel Díaz-Canel លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា និងជាប្រធានរដ្ឋគុយបា

ថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Miguel Díaz-Canel លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា និងជាប្រធានរដ្ឋគុយបានៅទីក្រុងម៉ូស្គូ។


លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងគុយបា។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងចំណងមិត្តភាពដែកថែបជាមួយគុយបា កសាងសហគមន៍រួមវាសនាចិន-គុយបាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធ្វើជាគំរូនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសសង្គមនិយម និងការជួយគ្នាទៅវិញទៅមកដោយស្មោះរវាងប្រទេសកំពុងអភិវឌ្ឍន៍។


ជាការឆ្លើយតប លោក Diaz-Canel បានថ្លែងថា គុយបានិងចិន គឺជាមិត្តជិតស្និទ្ធ និងបងប្អូន ។ គុយបាប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិន បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍រួមវាសនា សំដៅជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានការវិវឌ្ឍកាន់តែច្រើន៕

To Top