ព័ត៌មានអន្តរជាតិ

ប្រទេសចិន និងរុស្ស៊ី ធ្វើការផ្លាស់ប្តូរយ៉ាង​ ស៊ីជម្រៅអំពីបញ្ហា ដូចជាការឆ្លើយតប នឹងអ្វីដែលគេហៅថា “ពន្ធ គយបដិការ” ដែលដាក់ដោយ សហរដ្ឋអាមេរិក

កាលពីថ្ងៃទី ៨ ខែឧសភា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចិនបានជួបពិភាក្សាជាមួយលោក Maxim Reshetnikov រដ្ឋមន្ត្រីក្រសួង ការអភិវឌ្ឍសេដ្ឋកិច្ច រុស្ស៊ីនៅទីក្រុងម៉ូស្គូ ។

ភាគីទាំងពីរបានធ្វើការ ផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ អំពីបញ្ហាដូចជាការ អនុវត្តកិច្ចព្រមព្រៀង ដែលត្រូវបានដំឡើក ម្រិតស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមកចិន-រុស្ស៊ី ការពង្រឹងកិច្ចសហប្រតិបត្តិការ វិនិយោគផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការឆ្លើយតបនឹងអ្វី ដែលគេហៅថា “ពន្ធគយបដិការ” ដែលដាក់ដោយសហរដ្ឋអាមេរិក ។

លោក Wang Wentao បានលើកឡើងថា ប្រទេសចិន និងរុស្ស៊ី គួរតែដើរតួនាទីយ៉ាងពេញលេញ នៃកិច្ចព្រមព្រៀង ចិន-រុស្ស៊ីស្តីពីការជំរុញនិង ការការពារវិនិយោគ ទៅវិញទៅមកដែលត្រូវបានដំឡើងកម្រិត ដើម្បីបន្តជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-រុស្ស៊ី។

លោក Wang Wentao បានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះអ្វីដែលគេហៅថា “ពន្ធគយបដិការ” ដោយខុសទំនងរបស់សហរដ្ឋអាមេរិក ហើយបានចាត់វិធានការ តបតយ៉ាងម៉ឺងម៉ាត់។ ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការគាំពារផលប្រយោជន៍អភិវឌ្ឍន៍ ផ្ទាល់ខ្លួននឹង មិនផ្លាស់ប្តូរឡើយ ហើយគោលជំហរ និងគោលដៅរបស់ខ្លួន ក្នុងការគាំពារសច្ចយុត្តិធម៌ អន្តរជាតិ និងការរក្សាសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនឹងមិនផ្លាស់ប្តូរឡើយ។

ជាការឆ្លើយតប លោក Reshetnikov បានថ្លែងថា កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមករវាងចិន និងរុស្ស៊ី មិនមែនសំដៅលើភាគីទីបីណាមួយឡើយ ហើយសមស្របផលប្រយោជន៍ ជាមូលដ្ឋានរបស់ប្រទេសទាំងពីរ។ នៅពេលអនាគត ភាគីទាំងពីរ គួរតែចាប់យកឱកាស សម្រាប់កិច្ចសហប្រតិបត្តិការ ធ្វើឲ្យស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការ ឧស្សាហកម្ម ពង្រីកការវិនិយោគទ្វេភាគី និងពូនជ្រំចំណុចកំណើនថ្មី៕

To Top