ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា លើកសរសើរអំពីមីស៊ីលម៉ូដេល S-400 ដែលផលិតនៅក្នុងប្រទេសរុស្ស៊ី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានសរសើរពីភាពប៉ិនប្រសប់នៃ វិស័យការពារដែនអាកាសរបស់ប្រទេសរុស្សី កាលពីថ្ងៃអង្គារ ជាពិសេសបានកត់សម្គាល់ ពីដំណើរការនៃប្រព័ន្ធមីស៊ីលចល័ត S-400 ដែលផលិតដោយរុស្ស៊ីតែម្តង។

នៅក្នុងអន្តរកម្មជាមួយទាហាន នៅឯមូលដ្ឋានទ័ពអាកាស Adampur នៅភាគពាយ័ព្យប្រទេសឥណ្ឌា លោក Modi បាននិយាយថា ក្នុងអំឡុងពេលប្រតិបត្តិការយោធា នាពេលថ្មីៗនេះរបស់ឥណ្ឌាប្រឆាំងនឹងប៉ាគីស្ថាន ដែលមានឈ្មោះបេសកកម្មថា Operation Sindoor ជាការការរួមបញ្ចូលគ្នានៃ កម្លាំងមនុស្សដែលត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ និងបច្ចេកវិទ្យាត្រឹមត្រូវបានជួយកងកម្លាំង ប្រដាប់អាវុធដំណើរការបានល្អ។

លោក Modi បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ទាហានថា ៖ប្រព័ន្ធអាវុធដូចជា S-400 បានផ្តល់កម្លាំងដែលមិនធ្លាប់មាន ពីមុនមកដល់ប្រទេស។ លោក Modi បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់ទាហាន ខណៈឈរនៅមុខប្រព័ន្ធការពារ ដែនអាកាសដែលផលិតដោយរុស្ស៊ីទៀតថា វាគឺជាខែលការពារសន្តិសុខដ៏រឹងមាំ និងក៏បានក្លាយជាអត្តសញ្ញាណរបស់ប្រទេសឥណ្ឌាផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាកាលពីថ្ងៃទី៧ ខែឧសភា ទីក្រុងញូវដែលីបានបើកដំណើរការប្រតិបត្តិការ Sindoor ដែលជាការវាយប្រហារដោយ មីស៊ីលជាបន្តបន្ទាប់ប្រឆាំងនឹងទីតាំង ដែលសង្ស័យថាជាសកម្មប្រយុទ្ធ នៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់ Kashmir ដែលគ្រប់គ្រងដោយទីក្រុងរដ្ឋាភិបាលទីក្រុង Islamabad ដើម្បីជាការឆ្លើយតបទៅនឹង ការវាយប្រហារភេរវកម្មនៅទឹកដី Jammu និង Kashmir សហភាពឥណ្ឌាកាលពីខែមេសា ដែលបានឆក់យកជីវិតជនស៊ីវិល២៦នាក់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top