ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​អន្ដរជាតិមាន​វិធានការ ដើម្បីបញ្ចប់​វិបត្តិ​នៅតំបន់ហ្គាហ្សា

xinhua
" "

ហ្គាហ្សា៖ ប្រទេសចិន បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់សោកនាដកម្មមនុស្សធម៌នៅហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទសង្ខេប ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “តំបន់ហ្គាហ្សាបានក្លាយទៅជា ឋាននរកនាពេលបច្ចុប្បន្ននេះ។

" "

ដោយកត់សម្គាល់ថាមនុស្សជិតកន្លះលាននាក់ នៅហ្គាហ្សាកំពុងប្រឈមមុខនឹងកម្រិត នៃភាពអត់ឃ្លានដ៏មហន្តរាយ លោកបានជំរុញឱ្យអ៊ីស្រាអែល រក្សាច្បាប់មនុស្សធម៌អន្តរជាតិ និងលុបចោលការបិទផ្លូវ ដើម្បីអនុញ្ញាតឱ្យមានលទ្ធភាពទទួលបានអាហារ ឱសថ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត ដោយមិនមានការរារាំង។

" "

លោកក៏បានអំពាវនាវឱ្យមាន ការការពារបុគ្គលិកមនុស្សធម៌ និងការទទួលខុសត្រូវចំពោះការស្លាប់របស់ពួកគេ ដោយចង្អុលបង្ហាញថាបុគ្គលិកជំនួយជាង ៤០០នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះ និងសង្កត់ធ្ងន់លើតម្រូវការ ដើម្បីការពារភ្នាក់ងារមនុស្សធម៌។

នៅក្នុងនោះដែរ លោកបានលើកឡើងដោយកត់សម្គាល់ថា សកម្មភាពយោធាមិនអាចដោះស្រាយជម្លោះបានទេ ហើយគ្រាន់តែអូសបន្លាយវិបត្តិមនុស្សធម៌ប៉ុណ្ណោះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top