បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Sebastian Gorka ជំនួយការរងរបស់លោក Trump បាននិយាយថា ប្រធានាធិបតីអាមេរិក Donald Trump នឹងជួបសមភាគីរុស្ស៊ី លោក Vladimir Putin ដើម្បីជួយរុស្ស៊ី និងអ៊ុយក្រែនបញ្ចប់កិច្ចព្រមព្រៀង សន្តិភាពហើយជំនួបនេះ នឹងខិតចូលមកដល់ហើយ ។
មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយទៀតថា ៖ កិច្ចព្រមព្រៀង ទាំងអស់គឺវាពឹងផ្អែកទាំងស្រុង ទៅលើពេលវេលា។ នៅពេលដែលពេលវេលាត្រឹមត្រូវ នោះជាពេលដែលប្រធានាធិបតីនឹងមានវត្តមាន នៅក្នុងបន្ទប់ជាមួយលោក Putin ។
មន្ត្រីដដែលបាននិយាយទៀតថា ខណៈដែលរក្សាបានថាពេលវេលាត្រឹមត្រូវគឺ ជិតមកដល់ហើយប៉ុន្តែយ៉ាងណាក្តីលោកមិនបានបញ្ជាក់លម្អិតទេ ហើយក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីជំនួប ដែលអាចកើតមានរវាងលោក Putin និងលោក Trump នៅទីកន្លែងណាដែរ។
បច្ចុប្បន្នលោក Trump កំពុងធ្វើដំណើរទស្សនកិច្ច ទៅកាន់មជ្ឈិមបូព៌ា ហើយបានគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង របស់ប្រទេសតួគីនៅថ្ងៃសុក្រនេះផងដែរ ប្រសិនបើមានអ្វីប្រែប្រែលទេនោះ។
គួរឲ្យដឹងដែរថាគណៈប្រតិភូរបស់ទីក្រុងមូស្គូ និងទីក្រុងគៀវ ត្រូវបានគេរំពឹងថានឹងធ្វើការពិភាក្សានៅទីនេះទីក្រុងអ៊ីស្តង់ប៊ូលបន្ទាប់ពីលោក Putin បានស្នើឱ្យបន្តកិច្ចចរចានៅតួគី ដែលជាជំនួបដែលមិនទទួល បានជោគជ័យម្តងហើយកាលពី៣ឆ្នាំមុន។
ជាការឆ្លើយលោក Vladimir Zelensky របស់អ៊ុយក្រែន បានបញ្ជាក់ថាលោកនឹងធ្វើតាមសំណើររបស់លោក Putin ដោយប្រកាសថា លោកនឹងហោះហើរដោយផ្ទាល់ទៅកាន់ ប្រទេសតួគី ហើយក៏បានទាមទារឱ្យប្រធានាធិបតីរុស្ស៊ីធ្វើដូចគ្នាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
