បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងមានការសន្ទនា តាមទូរស័ព្ទនៅថ្ងៃចន្ទ ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតី នៃប្រទេសរុស្សី ។
មេដឹកនាំអាមេរិករូបនេះ បាននិយាយនៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃសៅរ៍ដែរថា ជំនួបនេះនឹងផ្តោតលើ ការបញ្ឈប់ការបង្ហូរឈាម រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ព្រមទាំងបញ្ហាពាណិជ្ជកម្ម។
លោកបានបន្តថាបន្ទាប់ពីការហៅទូរស័ព្ទជាមួយលោកPutin លោក Trump ក៏មានគម្រោងនិយាយជាមួយលោក Vladimir Zelensky របស់អ៊ុយក្រែន និង សមាជិកផ្សេងៗ នៃអង្គការណាតូផងដែរ ។
ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានសម្តែងក្តីសង្ឃឹមថា ថ្ងៃចន្ទនឹងក្លាយជា ថ្ងៃដែលពោរពេញទៅដោយផលិតភាព ហើយ បទឈប់បាញ់មួយនឹងកើតឡើង។
ទោះបីជាយ៉ាងណាក្តីមកទល់ពេលនេះ នៅមិនទាន់មានភាពច្បាស់ទេ ថាតើគាត់រំពឹងថាបទឈប់បាញ់នឹង ត្រូវបានព្រមព្រៀងគ្នា នៅថ្ងៃចន្ទនេះ តែម្តងឬនៅពេលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី
