ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីអាមេរិក លោក Elon Musk គាំទ្រស្ថាបនិក Telegram ចំពោះការបដិសេធការប៉ុនប៉ងត្រួតពិនិត្យនយោបាយរបស់បារាំង

RT News

បរទេស៖ មហាសេដ្ឋីអាមេរិក លោក Elon Musk បានសម្តែងការគាំទ្រដល់សហគ្រិនបច្ចេកវិទ្យាTelegram គឺ​លោក Pavel Durov បន្ទាប់ពីស្ថាបនិក Telegram រូបនេះ បាននិយាយថា គាត់បានច្រានចោលសំណើរបស់រដ្ឋាភិបាលបារាំងដើម្បីទប់ស្កាត់មាតិកានយោបាយអភិរក្សនៅលើវេទិកាផ្ញើសារ Telegram របស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Durov បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអឺរ៉ុបខាងលិចមួយបានស្នើសុំឱ្យលោកដកបណ្តាញ Telegram របស់ប្រទេសរ៉ូម៉ានី មុនពេលការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ។ លោក​បាន​បដិសេធ​ដោយ​លើក​ហេតុផល​ថា “អ្នក​មិន​អាច ‘ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត’ ដោយ​ការ​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ។ លោក Elon Musk ដែលជាម្ចាស់ភាគហ៊ុនភាគច្រើននៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Durov ជាមួយនឹងការបង្ហោះខ្លីមួយថា “លឺ លឺ!”។

បន្ទាប់​ពី​ការ​ថ្លែង​របស់លោក Durov អាជ្ញាធរ​បារាំង​បាន​ទទួល​ស្គាល់​ថា​ បារាំងជា​កម្មវត្ថុ​នៃ​ការ​ទាមទារ​នេះ ប៉ុន្តែ​ថា ខ្លួនមិនបានធ្វើ​សំណើ​បែប​នេះ​ទេ។ ប៉ុនែ្តយ៉ាងណាក៏ដោយ នៅក្នុងការផ្សាយបន្តបន្ទាប់ លោក Durov បានកំណត់អត្តសញ្ញាណមន្ត្រីដែលពាក់ព័ន្ធគឺលោក Nicolas Lerner ដែលនាយកទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់ប្រទេសបារាំង DGSI ។

ភាពចម្រូងចម្រាស​បាន​កើត​ឡើង​ខណៈ​អ្នក​បោះឆ្នោត​នៅប្រទេសរ៉ូម៉ានី​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ។ ក្រសួងការបរទេសរ៉ូម៉ានី បានចោទរុស្ស៊ីថា បានជ្រៀតជ្រែកក្នុងការបោះឆ្នោត ទោះបីជាខ្លួនមិនបានផ្តល់ភស្តុតាងគាំទ្រក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានកត់សម្គាល់ថា ដំណើរការរ៉ូម៉ានីស្ទើរតែមិនអាចពិពណ៌នាថា ជាការបោះឆ្នោតមួយ ហើយបានជំរុញឱ្យទីក្រុង Bucharest កុំធ្វើឱ្យប្រទេសបរទេសមករញ៉េរញ៉ៃ៕

ប្រែប្រួលៈ ណៃ តុលា

To Top