ព័ត៌មានអន្តរជាតិ

ក្រុមប្រទេសអាហ្វ្រិក ជាង៤០ត្រៀមខ្លួន ចូលរួមកិច្ចប្រជុំកំពូល សម្រាប់កិច្ចការងារសន្តិសុខ នៅក្នុងទីក្រុងមូស្គូ

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃអង្គារថា បណ្តាប្រទេសអាហ្វ្រិក ភាគច្រើន នឹងចូលរួមក្នុងវេទិកាសន្តិសុខពិភពលោក ប្រចាំឆ្នាំរបស់រុស្ស៊ីក្នុងឆ្នាំនេះ។

គណៈប្រតិភូចំនួន៤៥ មកពីបណ្តាប្រទេសអាហ្វ្រិកជាង៤០ប្រទេសនិងអង្គការទ្វីបមួយចំនួន រួមទាំងសហភាពអាហ្វ្រិក និងអាជ្ញាធរអន្តររដ្ឋាភិបាល ស្តីពីការអភិវឌ្ឍន៍ (IGAD) បានបញ្ជាក់ថាពួកគេនឹងចូលរួម។

កិច្ចប្រជុំអន្តរជាតិលើកទី១៣ នៃអ្នកតំណាងជាន់ខ្ពស់សម្រាប់បញ្ហាសន្តិសុខនឹងប្រព្រឹត្ត ទៅនៅទីក្រុងមូស្គូចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ខែឧសភានៅមជ្ឈមណ្ឌលជាតិរុស្ស៊ីនិង ដែលដឹកនាំដោយលេខាធិការ ក្រុមប្រឹក្សាសន្តិសុខលោក Sergey Shoigu ។

មធ្យោបាយនៃការធ្វើឱ្យទំនាក់ទំនងកាន់ តែស៊ីជម្រៅបន្ថែមទៀត រវាងប្រជាជាតិនានា ជាចម្បងស្របតាមការ សម្រេចចិត្តដែលបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូល រុស្ស៊ី-អាហ្រ្វិកមុនៗ នឹងត្រូវបានពិភាក្សា ក្នុងអំឡុងសន្និសីទសង្ខេបពិសេសមួយនៅក្រៅកិច្ចប្រជុំលើកទី ១៣ នេះ។
កិច្ចប្រជុំអន្តរជាតិប្រចាំឆ្នាំ របស់តំណាងជាន់ខ្ពស់ ដែលផ្តោត លើបញ្ហាសន្តិសុខត្រូវបាន ប្រារព្ធឡើងតាំងពីឆ្នាំ២០១០មកម្ល៉េះ ។ហើយវេទិកានេះមានតួនាទី ជាវេទិកាអន្តរជាតិ ដ៏សំខាន់សម្រាប់ការចែករំលែកទស្សនៈលើបញ្ហាទាំងអស់ទាក់ទងនឹងសន្តិសុខពិភពលោក និងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ ការជួញដូរគ្រឿងញៀន និងការគំរាមកំហែងផ្សេងៗទៀត។

តាមផែនការគណៈប្រតិភូជាង១២៥ មកពីជាង១០០ប្រទេសនៅទូទាំងសកលលោកខាងត្បូង និងបូព៌ា រួមជាមួយនឹងតំណាងមកពីអង្គការ អន្តរជាតិចំនួន១៤គ្រោងនឹងចូលរួមវេទិកា ប្រចាំឆ្នាំរបស់រុស្ស៊ីនៅឆ្នាំនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top