ព័ត៌មានអន្តរជាតិ

បាញ់ និងឃាត់ខ្លួនស្ត្រីវ័យក្មេងម្នាក់ ព្យាយាមបើកឡានបំបុកចូល ទីស្នាក់ការកណ្តាល CIA អាមេរិក

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការបាញ់ប្រហារមួយបានកើតឡើង នៅខាងក្រៅទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ថា CIA នៅជិតទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍។

ការប្រកាស នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនរបស់សហរដ្ឋអាមេរិកដោយក្នុងនោះ ជនសង្ស័យ​ជា​នារី​វ័យក្មេង​ម្នាក់ ​ត្រូវ​សន្តិសុខ​ឃាត់ខ្លួន​យកទៅ​ឃុំខ្លួនរួចហើយផងដែរក្រោយព្យាយាម បាញ់រារាំងរថយន្តរបស់នាងភ្លាម​។

ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍មកថា បានកើតឡើងនៅម៉ោងប្រហែល ៤ទៀបភ្លឺ នៅពេលដែលសន្តិសុខបានប្រទះឃើញរថយន្តមួយគ្រឿង បើកឆ្ពោះទៅច្រកទ្វារធំ នៃបរិវេណសាលារបស់ភ្នាក់ងារចារកម្ម។
គួរឲ្យដឹងដែរថា ស្ត្រីដែលមានវ័យប្រមាណជា២៧ឆ្នាំ ​ដែល​បើក​បរ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មិន​បាន​ឈប់នោះទេ​នៅ​ពេលដែលបានទទួល​បញ្ជា​ ហើយ​ត្រូវ​បាន​គេ​បាញ់​បណ្តាល​ឱ្យ​រង​របួស ស្រាល មុន​ពេល​នាង​ត្រូវ​បាន​ចាប់​ខ្លួន។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននិយាយថា ស្ត្រីនោះបានបើករថយន្តបុកចូលច្រកទ្វាររបស់ CIA តែម្តង។

CIA បានទទួលស្គាល់ឧបទ្ទវហេតុ ដែលកើតឡើងនៅឯបរិវេណរបស់ខ្លួន និងបានណែនាំបុគ្គលិករបស់ខ្លួន ឱ្យប្រើប្រាស់ច្រកចូលផ្សេងជំនួសវិញ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត អំពីលក្ខណៈនៃស្ថានភាពនោះទេ៕

ប្រែសម្រួល៖ ស៊ុន លី

To Top