ព័ត៌មានអន្តរជាតិ

លោក Trump​ បដិសេធមិនគាំទ្រ គំនិតចរចាដែលប្រើប្រាស់ពាក្យថា ឥតលក្ខខណ្ឌចំពោះបទឈប់ បាញ់នៅអ៊ុយក្រែន

xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតី អាមេរិក Donald Trump បានច្រានចោលការទាមទារ របស់មន្ត្រីសហភាពអឺរ៉ុប ដែលថាការចរចាលើជម្លោះអ៊ុយក្រែន គួរតែនាំឱ្យមានបទឈប់បាញ់ ដោយឥតលក្ខខណ្ឌ។

បន្ទាប់ពីការហៅទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ លោក Trump បានទូរស័ព្ទជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន ប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ Friedrich Merz នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ។

យ៉ាងណាក្តីមេដឹកនាំអឺរ៉ុប តាមសេចក្តីរាយការណ៍ បានទទូចថា លោក Trump គួរតែដាក់សម្ពាធបន្ថែមទៀតលើលោក Putin ហើយបានទាមទារថា កិច្ចចរចា បន្ទាប់ស្តីពីការដោះស្រាយ ជម្លោះត្រូវតែបញ្ចប់ដោយ បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ។

ទោះជាយ៉ាងណាក៏ដោយ តាមសេចក្តីរាយការណ៍ លោក Trump បានបង្ហាញថា លោកមិនចូលចិត្តការប្រើពាក្យ គ្មានលក្ខខណ្ឌជាពិសេសនៅក្នុងបរិបទនៃការពិភាក្សាអំពីវិធានការដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។ កាសែតWSJ បានអះអាងថាមេដឹកនាំអឺរ៉ុប នៅទីបំផុតបានយល់ព្រមទម្លាក់ ការទទូចរបស់ពួកគេលើចំណុចនេះ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ប្រទេសរុស្ស៊ីបាន ប្រកាសបទឈប់បាញ់ ដែលមានកម្រិតជាច្រើន ជាពិសេសដើម្បីប្រារព្ធពិធីបុណ្យដូចជា Orthodox Easter និងទិវាជ័យជំនះ។

ទីក្រុងមូស្គូ និង ក្រុងគៀវក៏បានបើកកិច្ចចរចាសន្តិភាព ដោយផ្ទាល់ឡើងវិញនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី កាលពីសប្តាហ៍មុន ដែលនេះជាលើកទីមួយ ដែលភាគីទាំងពីរបានអង្គុយជាមួយគ្នា ចាប់តាំងពីអ៊ុយក្រែន បានបោះបង់ចោលការចរចា ជាឯកតោភាគីក្នុងឆ្នាំ២០២២៕

ប្រែសម្រួល៖ស៊ុនលី

To Top