បរទេស៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា គោលនយោបាយពន្ធដាររបស់លោក គឺសំដៅលើកកម្ពស់ ការផលិតរថក្រោះ និងផលិតផលបច្ចេកវិទ្យាក្នុងស្រុក មិនមែនផលិតស្បែកជើងប៉ាតា និងអាវយឺតនោះទេ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលឡើងយន្តហោះ Air Force One ក្នុងរដ្ឋ New Jersey លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានយល់ស្របជាមួយ នឹងការអត្ថាធិប្បាយ របស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent កាលពីថ្ងៃទី ២៩ ខែមេសាថា សហរដ្ឋអាមេរិក មិនចាំបាច់ត្រូវការ “ឧស្សាហកម្មវាយនភណ្ឌ ដែលកំពុងរីកចម្រើន” នោះទេ ដែលក្រោយមក ក៏ត្រូវក្រុមប្រឹក្សាជាតិនៃអង្គការវាយនភណ្ឌ រិះគន់ផងដែរ។
លោក ត្រាំ បាននិយាយថា “យើងមិនស្វែងរកផលិតស្បែកជើងប៉ាតា និងអាវយឺត នោះទេ។ យើងចង់ផលិតឧបករណ៍យោធា។ យើងចង់ផលិតអ្វីធំ ហើយសំខាន់។ យើងចង់ធ្វើ AI ជាមួយកុំព្យូទ័រ” ។
លោក ត្រាំ ដែលបានបង្កើន ភាពតានតឹងក្នុងទីផ្សារពិភពលោកជាមួយនឹងការដាក់ពន្ធយ៉ាងទូលំទូលាយនោះ បានបង្កើនវោហាសាស្ត្រ ពាណិជ្ជកម្មដ៏អាក្រក់ របស់លោកឡើងវិញកាលពីថ្ងៃសុក្រ នៅពេលដែលលោកបានជំរុញឱ្យដំឡើងពន្ធ 50% លើទំនិញរបស់សហភាពអឺរ៉ុបចាប់ពីថ្ងៃទី១ ខែមិថុនា និងបានព្រមាន ក្រុមហ៊ុន Apple (AAPL.O) បើកផ្ទាំងថ្មីថា គាត់អាចដាក់ពន្ធ ២៥ភាគរយ លើ iPhone នាំចូលទាំងអស់ដែលទិញ ដោយអ្នកប្រើប្រាស់អាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា
