ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំបញ្ជាក់ហើយថា US Steel នៅតែស្ថិតក្រោមការ គ្រប់គ្រងរបស់អាមេរិក

kyodo

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ហើយថា ក្រុមហ៊ុន United States Steel Corp នឹងនៅតែស្ថិតក្រោមការ គ្រប់គ្រងរបស់អាមេរិក ទោះបីជាបន្ទាប់ពី “ភាពជាដៃគូដែលបានគ្រោងទុក” ជាមួយក្រុមហ៊ុន Nippon Steel Corp ត្រូវបានបង្កើតឡើងក៏ដោយ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋ New Jersey ថាក្រុមហ៊ុន Nippon Steel នឹងកាន់កាប់ “កម្មសិទ្ធិផ្នែកមួយ” នៅក្នុង US Steel ខណៈពេលដែលមិននិយាយអំពីព័ត៌មានលម្អិត នៃផែនការរបស់ក្រុមហ៊ុនផលិតដែកជប៉ុន ក្នុងការទិញយកក្រុមហ៊ុន ផលិតដែកដ៏ល្បីល្បាញ របស់អាមេរិកមួយនេះ ។

លោកបានឲ្យដឹងនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនទាំងពីរគ្រោង នឹងចុះហត្ថលេខាលើភាពជាដៃគូ ដែលនឹងបង្កើតការងារយ៉ាង ហោចណាស់ ៧០,០០០ និងផ្តល់ការជំរុញចំនួន ១៤ ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារពត៌មានក្យូដូជប៉ុន។

ការយល់ព្រមរបស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីក្រុមភ្នាក់ងារ សហព័ន្ធបានពិនិត្យផែនការទិញយកនៅក្នុងការពិភាក្សា ដែលបានចាប់ផ្តើម កាលពីខែមុនតាមសំណើ របស់ប្រធានាធិបតី ប៉ុន្តែលោកមិនបានបង្ហាញពីព័ត៌មានលម្អិត នៃគម្រោងទិញយកសក្តានុពលនោះទេ។

ទាំងក្រុមហ៊ុន Nippon Steel ដែលជាអ្នកផលិតធំជាងគេទី ៤ របស់ពិភពលោកនៅក្នុងចំនួនចុងក្រោយបំផុតដោយសមាគមដែកថែបពិភពលោក និងក្រុមហ៊ុន US Steel ដែលជាក្រុមហ៊ុនធំបំផុតទី ២៤ បានស្វាគមន៍ការសម្រេចចិត្តរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top