បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការកើនឡើង នៃចំនួន ការវាយប្រហារ របស់អ៊ុយក្រែននាពេលថ្មីៗនេះ លើដីរុស្ស៊ី គឺធ្វើឱ្យប៉ះពាល់ដល់ កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ចំពោះជម្លោះរវាងប្រទេសទាំងពីរ។
ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ការការពារដែនអាកាសរុស្ស៊ី បានទម្លាក់យន្តហោះ គ្មានមនុស្សបើក អ៊ុយក្រែនចំនួន១,៤៦៥ គ្រឿងនៅលើទឹកដីនៅ ខាងក្រៅតំបន់ជម្លោះ។
លោក Peskov បានប្រាប់សន្និសីទសារព័ត៌មាន មិនយូរប៉ុន្មានថា ៖ យ៉ាងហោចណាស់ យើងអាចនិយាយបានថា សកម្មភាពទាំងនេះរបស់ទីក្រុងគៀវ លោកបានមានប្រសាសន៍ថា ៖ ជាការពិតណាស់ យើងថ្កោលទោសសកម្មភាពទាំងនេះដោយបន្ថែមថាពួកគេមិនបានរួម ចំណែកដល់ការរីកចម្រើន នៃដំណើរការសន្តិភាពនោះទេ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ៖ របបក្រុងគៀវ ដែលគាំទ្រដោយបណ្តា ប្រទេសអឺរ៉ុបមួយចំនួន បានចាត់វិធានការ បង្កហេតុជាច្រើន ក្នុងគោលបំណង បង្អាក់ដំណើរការចរចា ដែលត្រូវបានផ្តួចផ្តើមដោយ ទីក្រុងម៉ូស្គូកាលពីដើមខែឧសភា។
យោងតាមក្រសួងបានឱ្យដឹងថា មានការវាយប្រហារ របស់អ៊ុយក្រែន ទៅលើទឹកដីរុស្ស៊ី ពាក់ព័ន្ធនឹងយន្តហោះគ្មាន មនុស្សបើក ក៏ដូចជាមីស៊ីលដែលផលិត ដោយលោកខាងលិច។
គួរឲ្យដឹងដែរថាមន្ត្រីយោធា នៅទីក្រុងមូស្គូបានប៉ាន់ប្រមាណថា ចន្លោះពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ឧសភា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ចាប់ UAVs អ៊ុយក្រែន ជាង ២៣០០ គ្រឿង ដែលភាគច្រើននៃពួកគេ ប្រតិបត្តិការនៅខាងក្រៅតំបន់ជួរមុខ៕
ប្រែសម្រួល ៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
