ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់សន្យា បង្កើនការទិញទំនិញ អាមេរិកថែមទៀត ទោះបីមានការគំរាមយកពន្ធ ៣២ភាគរយ ពីរដ្ឋបាលលោក Trump

xinhua

បរទេស៖ លោក Lai Ching-te ប្រធានាធិបតីកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារបានសន្យាថា នឹងទិញទំនិញរបស់អាមេរិក បន្ថែមទៀត រួមទាំង ឧស្ម័នធម្មជាតិ និងប្រេង ខណៈដែលកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ស្វែងរកទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈដែលមានការគំរាមកំហែង ជាមួយនឹងពន្ធ 32% ពីរដ្ឋបាលលោក Trump ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lai Ching-te មេដឹកនាំកោះនេះ បាននិយាយថា តាមរយៈការទិញផលិតផល របស់សហរដ្ឋអាមេរិកបន្ថែមទៀត ដែលរួមបញ្ចូលទាំង សព្វាវុធ និងទំនិញកសិកម្ម, កោះតៃវ៉ាន់មិនត្រឹមតែបង្កើត “ពាណិជ្ជកម្មទ្វេភាគី ដែលមានតុល្យភាពជាងមុន” ជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញស្វ័យភាព និងភាពធន់នៃថាមពល របស់ខ្លួនថែមទៀត។

លោក Lai ក៏បាននិយាយផងដែរថា កោះនេះនឹងមានឆន្ទៈក្នុងការចូល រួមក្នុងកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការផលិតឡើងវិញនូវឧស្សាហកម្ម និងដើម្បីដឹកនាំពិភពលោកក្នុងវិស័យបញ្ញាសិប្បនិមិត្ត។

លោក Bruce Westerman ប្រធានគណៈកម្មាធិការធនធានធម្មជាតិ របស់សភាបានប្រាប់លោក Lai ថា សហរដ្ឋអាមេរិកផលិតអាហារ និងផលិតផល ដែលមានជាតិសរសៃច្រើន ហើយកំពុង “តែងតែស្វែងរកមិត្តភក្តិ បន្ថែមទៀតដើម្បីចែករំលែកជាមួយ” ។

សូមជម្រាបថា ទំនាក់ទំនងពាណិជ្ជកម្ម និង សេដ្ឋកិច្ចរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានរីកចម្រើនកាន់តែ ជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ យ៉ាងណាក៏ដោយ កោះនេះប្រឈមនឹងសម្ពាធកើនឡើងពីប្រទេសចិន ដែលមើលឃើញកោះនេះជាផ្នែកមួយនៃទឹកដីចិន ហើយប្តេជ្ញាថា នឹងបញ្ចូលកោះតៃវ៉ាន់ចូលជាមួយចិន ដោយកម្លាំងបាយ ប្រសិនបើចាំបាច់៕
ប្រែសម្រួលៈ ណៃ តុលា

To Top