ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល និងហាម៉ាស ព្រមព្រៀងគ្នាក្នុងការទទួលយកបទឈប់បាញ់ រយៈពេល ៦០ថ្ងៃថ្មី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាន រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល និងក្រុមហាម៉ាសបានយល់ព្រមទទួលយក សំណើបទឈប់បាញ់ចុងក្រោយបង្អស់ ដែលដាក់ដោយសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការទទួលយកផែនទីបង្ហាញផ្លូវដែលបង្ហាញដោយបេសកជនពិសេស របស់សហរដ្ឋអាមេរិក Steve Witkoffក្នុងអំឡុងពេលជួបជាមួយសាច់ញាតិរបស់ចំណាប់ខ្មាំងដែលនៅតែស្ថិតក្នុង ការចាប់ឃុំខ្លួនរបស់ពួកហាម៉ាសនៅហ្គាហ្សា។

ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ ក្រោយមកបានរាយការណ៍ថា ក្រុមហាម៉ាស់ក៏បានទទួលយកកិច្ចព្រមព្រៀង ដើម្បីដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់ ដែលត្រូវបានឃុំខ្លួននៅក្នុងរង្វង់ជាថ្នូរនឹង បទឈប់បាញ់បណ្តោះអាសន្ន។

កាសែត Haaretz បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល អនាមិកម្នាក់ដែលនិយាយថា សំណើរបស់ទីក្រុងវ៉ាស៊ីនតោន រំពឹងថានឹងមានការដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ចំនួន១០នាក់ និងការប្រគល់សាកសពចំនួន ១៨នាក់ ដែលក្រុមហាម៉ាស់កាន់កាប់នៅតំបន់ហ្គាហ្សា ក្នុងរយៈពេលមួយសប្តាហ៍ដែលវានឹងក្លាយទៅ ជាថ្នូរនឹងរដ្ឋាភិបាលរបស់លោក Netanyahu ដើម្បីយល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ៕

ប្រែសម្រួល៖ ស៊ុន លី

To Top