បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូ បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ តាមអាកាសយ៉ាងជាក់លាក់ទៅលើកន្លែង ប្រើប្រាស់ដោយកងកម្លាំង ប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីតាំងគោលដៅដែលមាន ទីតាំងនៅតំបន់ Nikolaev របស់ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ ទីតាំងនោះ រួមមានឃ្លាំងអាវុធ ឃ្លាំងរថយន្ត ប៉ុស្តិ៍បញ្ជាការ និងអន្តេវាសិកដ្ឋានសម្រាប់កងកុម្ម៉ង់ដូ ។ យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ការវាយប្រហារនេះត្រូវបានអនុវត្ត ដោយប្រើយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយប្រភេទ Geran-2 និងមីស៊ីល Iskander-M ។ ក្រុមមន្ត្រី បានលើកឡើងថា ជនបរទេសដែលតស៊ូដើម្បីក្រុងគៀវ ប្រហែលជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ។
វីដេអូដែលចេញផ្សាយដោយ ក្រសួងការពារជាតិរបស់រុស្ស៊ី និងការធ្វើផែនទីលម្អិត នៃការវាយប្រហារតាមអាកាសនេះ បានចង្អុលទៅទីតាំងដូចជា Ochakov ដែលជាទីក្រុងកំពង់ផែសំខាន់ នៅជិតប្រសព្វនៃសមុទ្រខ្មៅ និងមាត់ទន្លេ Dnieper-Bug ។ ទន្លេ Dnieper បង្កើតជាបន្ទាត់បែងចែក ធម្មជាតិរវាងកម្លាំងរុស្ស៊ី និងអ៊ុយក្រែននៅភាគខាងត្បូង។
Ochakov ត្រូវបានគេរាយការណ៍ថា ជាកន្លែងបម្រើជាមូលដ្ឋាន សម្រាប់ប្រតិបត្តិការយន្តហោះ គ្មានមនុស្សបើករបស់កងទ័ពជើងទឹក អង់គ្លេសដែលជួយ ដោយអ៊ុយក្រែន ដែលអ៊ុយក្រែន បានចាប់ផ្តើមការវាយប្រហារ ដោយប្រើនាវាគ្មានមនុស្ស បើកប្រឆាំងនឹងគោលដៅ របស់រុស្ស៊ីនៅគ្រីមៀ៕
ប្រែសម្រួលៈ ណៃ តុលា
