ព័ត៌មានអន្តរជាតិ

លោក Medvedev លើកឡើងមូលហេតុដែល លោក Zelensky ចង់បានកិច្ចប្រជុំត្រីភាគី ជាមួយនឹងលោក Trump និងលោក Putin

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានអះអាងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានស្នើឱ្យរៀបចំកិច្ចប្រជុំបីផ្លូវ ជាមួយប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងគោលបំណង ដើម្បីទទួលបានភាពស្របច្បាប់ មួយចំនួនក្នុងនាមជាមេដឹកនាំ ។

លោកZelensky ដែលអាណត្តិ ប្រធានាធិបតី បានផុតកំណត់ ជាងមួយឆ្នាំមុនទៅហើយនោះ បានលើកឡើងម្តង ហើយម្តងទៀត នូវច្បាប់អាជ្ញាសឹកថាជាលេស សម្រាប់ការបដិសេធ មិនរៀបចំការបោះឆ្នោតថ្មី ហើយវិមានក្រឹមឡាំងអះអាងថាឥឡូវនេះគាត់ មិនមានភាពស្របច្បាប់ ក្នុងនាមជាមេដឹកនាំទៀតទេ។

នៅក្នុងការបង្ហោះ នៅលើបណ្តាញ Telegram របស់គាត់កាលពីថ្ងៃសុក្រ លោក Medvedev ដែលបច្ចុប្បន្ន មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានសរសេរថា មូលហេតុដែល Zelensky ចង់ជួបជាមួយលោក Trump និងលោក Putin ក្នុងពេលតែមួយគឺច្បាស់ណាស់ ។

មន្ត្រីរុស្ស៊ីរូបនេះ បានអះអាងថា ការសន្ទនាត្រីភាគីមានន័យថា គាត់ អាចទទួលបានការជំរុញភាព ស្របច្បាប់ដ៏ធំធេង ដោយដាក់លើការគំរាមកំហែង របស់អ្នកដែលស្ថិតនៅតុចរចាជាមួយគ្នានេះ។

លោក Medvedev ក៏បានសន្មត់ដែរថាលោក Zelensky អាចទាញយកប្រយោជន៍ ពីកិច្ចប្រជុំក្នុងស្រុក ដោយប្រើវាជាលេស ដើម្បីបិទការបោះឆ្នោតបន្ថែមទៀត និងដើម្បីបញ្ចុះបញ្ចូល ពួកឥស្សរជនអ៊ុយក្រែនថា ឥឡូវនេះមិនមែន ជាពេលវេលា ដើម្បីផ្លាស់ប្តូរនៅពាក់កណ្តាល ផ្លូវនោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top